ពលរដ្ឋមួយគ្រួសារស្រែកថាធនាគារ អេស៊ីលីដាសាខា ខេត្តកំពង់ឆ្នាំង ប្តឹងរ៉ឹបអូសផ្ទះរបស់គាត់លក់ឡាយឡុង

0

កំពង់ឆ្នាំង )៖ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋ មួយគ្រួសារ ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង មានម្ចាស់ផ្ទះឈ្មោះ ងិន ហាយ និងប្រពន្ធឈ្មោះ ឈីវ ឆុង មានទីលំនៅ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានលើកបដា ដោយមានរូប សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តវ៉ានិងការសម្រេចរបស់តុលាការកំពូល ដែលបានកាត់ក្តីរ៉ឺបអូសផ្ទះសម្បែងរបស់គាត់លក់ឡាយឡុង តាមបណ្តឹងរបស់ ធនាគារ អេស៊ីលីដាសាខាខេត្តកំពង់ឆ្នាំង(ACLEDA Bank PLC) ស្តីពីបណ្តឹងទាមទារប្រាក់ជំពាក់មិនបានសង លើសំណុំរឿងរដ្ឋប្បវេណី លេខ៩១ ចុះថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៤ ។

-លោក ងិន ហាយ ដែលជាម្ចាស់ផ្ទះបានអោយដឹងថា រូបលោកមានមុខរបរ ជាអ្នកធ្វើឡូត៍ នេសាទតាំងពីឆ្នាំ១៩៩៧មកម្លេះ នៅឆ្នាំ២០១០ លោកបានខ្ចីលុយពីធនាគារ អេស៊ីលីដាសាខា ខេត្តកំពង់ឆ្នាំង ចំនួន១៥០ ០០០ ដុល្លារ(ដប់ប្រាំម៉ឺនដុល្លារ អាមេរិក) ដើម្បីយកមកធ្វើឡូត៍នេសាទនៅ ខេត្តកំពង់ឆ្នាំង គឺឡូត៍លេខ ១០ ស្តីដង្គង ថិតក្នុងភូមិ ដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ។ខ្ចីបានរយះពេលប្រហែល៣ខែស្រាប់តែរដ្ឋាភិបាលបានប្រកាស បិទឡូត៍ នេសាទទូទាំងប្រទេស ដូច្នេះហើយបានជាលោកមិនមានលទ្ធភាពសងប្រាក់ទៅធនាគារវិញ ។

-លោក ងិន ហាយ បានទាមទារកន្លងមកទៅកាន់ធនាគារ ធនាគារ អេស៊ីលីដា សុំធ្វើការសងប្រាក់ទៅធនាគារវិញ ដែលជាប្រាក់ដើមនៅសល់ចំនួន (៧៥ ០០០ ដុល្លារ អាមេរិក) ដោយសុំសង ១០០០ ដុល្លារក្នុង១ឆ្នាំ រហូតដល់សងឲ្យធនាគារអស់ ពីព្រោះការខ្ចីប្រាក់ពីធនាគារនេះ រូបគាត់គ្មានចេតនា ក្នុងការមិនអនុវត្តន៍នូវកាតព្វកិច្ច របស់ខ្លួន ដែលជាកូនបំណុលរបស់ធនាគារនោះទេ។


មូលហេតុ គឺដោយសាររូបគាត់ គ្មានលទ្ធភាពបង់ប្រាក់សងទៅធនាគារតទៅទៀត ពីព្រោះប្រាក់ដែលរូបគាត់បានខ្ចី គឺយកទៅបង្កើតរបររកស៊ី នេសាទធ្វើឡូត៍ និងបង់ពន្ធជូនរដ្ឋ ប៉ុន្តែត្រូវខាតបង់ប្រាក់ទាំងអស់ ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបិតឡូត៍ នេសាទទូទាំងប្រទេសហើយក៍មិនបានទទួលលុយនោះត្រឡប់មកវិញដែរ។-លោកស្រី នាយិការ ធនាគារ អេស៊ីលីដា (ACLEDA Bank PLC) សាខាខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង ១១និង៣០នាទី បានបញ្ជាក់តាមរយះទូរស័ព្ទ អោយគេហទំព័រphnom penh press ឲ្យដឹងថា ករណីខាងលើនេះគឺ អនុវត្តន៍ទៅតាមនិតិវិធីរបស់តុលាការ ៕