VIDEO ឯកឧត្តម អ៊ុត សំអន ជូនដំណើរនិស្សិត ១៣៩នាក់ទៅ ប្រលងដើម្បីបម្រើកងយោធពលខេមរៈភូមិន្ទ

0

កំពង់ធំៈ កងទ័ពជាឆ្អឹងខ្នងរាជរដ្ឋាភិបាល ប្រទេសជាតិចាំបាច់ត្រូវពង្រឹងនូវវិស័យការពារជាតិ ឲ្យមានគ្រិះរ៉ឹងមាំដើម្បីសេចក្តីសុខសន្តិភាពរបស់ប្រជាជាតិទាំងមូល ហើយក៏ជាការចាំបាច់សម្រាប់ការបន្តវេនពីប្អូនៗក្មួយៗ ដែលជានិសិត្ស ដែលត្រូវចូលរួមបំរើក្នុងវិស័យការពារជាតិ នៃកងយោធពលខេមរៈភូមិន្ទ ដោយសារអុំ ពូ មីង ដែលជារៀមច្បង់ចាំបាច់ ផ្ទេរភារៈកិច្ចជូនក្មួយដែលជាអ្នកបន្តវេនទទួលខុសត្រូវក្នុងប្រទេសជាតិ។

ឯកឧត្តម ឧត្តមសេនីយត្រី សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា បានបញ្ជូនប្អូនៗនិសិត្សទាំងពីរ ភេទ ចំនួន១៣៩នាក់ ត្រូវជាបេក្ខជនប្រលងជាក់ស្តែងមានចំនួន១២៧នាក់ ដើម្បីចូលបម្រើក្នុងក្របខណ្ទកងយោធពលខេមរៈភូមិន្ទ នៅមណ្ឌលខេត្តសៀមរាបនៅក្នុងឆ្នាំ២០១៦ តាមតម្រូវការរបស់ក្រសួងការពារជាតិតាមរយៈបញ្ជាការដ្ឋានកងទ័ពជើងគោកយោធភូមិភាគទី៤តម្រូវឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំជ្រើសរើសសិស្សចំនួន ១៥០នាក់ ក្នុងនោះមានសិស្សមកដាក់ពាក្យតែ ១៣៩នាក់  មានបេក្ខជនដាក់ពាក្យប្រលងជានាយទាហានសកម្មចំនួន១៧នាក់ ស្រី១៤នាក់ ដាក់ពាក្យប្រលងនាយ ទាហានបន្តវេនចំនួន ៣៥នាក់ ស្រី១៣នាក់!និងប្រលងនាយទាហានកងជើងគោកចំនួន៧៥នាក់!នារី៤៥នាក់បេក្ខជនបញ្ជូនទៅកាន់មណ្ឌលប្រលងសៀមរាប នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦។

ឯកឧត្តម អ៊ុតសំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថាយុវជន មានតួនាទីសំខាន់ ក្នុងការរួម ចំនែកកសាងប្រទេសជាតិ!ដូច្នេះក្មួយៗទាំង២ភេទបានសម្រេចិត្តដាក់ពាក្យប្រលងចូលបម្រើកងទ័ពថ្ងៃនេះ គឺជាការ សម្រចចិត្តដ៏ត្រឹមត្រូវ ស្របពេលដែលប្រទេសជាតិនាបច្ចុប្បន្នកំពុងមានការវិវឌ្ឍន៏ ហើយកំពុងតែត្រូវការ ក្មួយៗជា សិស្ស និស្សិតដើម្បីឈានទៅបន្តវេន ជំនួសចាស់ៗដែល ចូលនិវត្តន៏ ព្រោះថាគំនិតវាជាប្រធាន កំណត់អនាគត់ របស់ក្មួយៗមិនមែនពឹងលើព្រេងវាសនានោះទេ ចំនុចល្អៗទាំងនេះដែលជម្រុញឲ្យក្មួយៗខិតខំ រៀនសូត្រ ដើម្បីឲ្យក្មួយៗមានឪកាសកសាងខ្លួន ហើយចូលរួមចំនែក ក្នុងការកសាងប្រទេសជាតិនៅថ្ងៃអនាគត់ ក្នុងឳកាសនៃការជូនដំណើរ ឯកឧត្តម អភិបាលខេត្តបាន ជូនប្រេងម៉ាស៊ូត៣០០លីត្រ សម្រាប់ការដឹកជញ្ជូនផងដែរ។

យុវជនដែលជានិសិត្ស ដែលបានស្ម័គ្រចិត្តដាក់ពាក្យប្រលងចូលបម្រើកងទ័ព ក៏បានសម្តែងនូ វភាពអង់អាចក្លាហានក្នុងចិត្តសប្បាយរីករាយ ក្នុងការរួមចំនែកនៃវិស័យការពារជាតិ និងកសាងប្រទេសជាតិទៅថ្ងៃអនាគត់ ហើយបានប្តេជ្ញា ខិតខំហ្វឹកហាត់រៀនសូត្រ ដើម្បីយកចំណេះដឹងមកបំរើជាតិមាតុភូមិ។ដោយ  ប៊ុន  រដ្ឋា