កំពង់ធំៈ ឯកឧត្តមនាយឧត្តមសេនិយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា បញ្ជាឲ្យឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកឈើមួយគ្រឿងផ្ទះ ទៅសាងសង់ផ្ទះជូនក្រុមគ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត គ្មានជម្រកស្នាក់នៅសមរម្យ ស្ថិតនៅភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសឯកឧត្តមសេនីយ៍ត្រី សោម ស៊ុន ចុះពិនិត្យនឹងសួរសុខទុក្ខអតីតយុទ្ធជនតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៦។
ឧត្តមសេនិយត្រី សោម ស៊ុន ប្រធានសមាគមអីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល របស់អង្គភាព ឆ្លៀតពេលថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទាន បានធ្វើដំណើរចុះតាមមូលដ្ឋាន ដើម្បីជាការចុះសួរសុខទុក្ខដល់ ក្រុមគ្រួសារអតីតយុទ្ធជន ដែកកំពុងតែរងចាំដង្ហោយហៅឲ្យជួយខណៈពេលដែលជួបនូវផលលំបាក ក៍ដូចជាមានការខ្វះខាតក្នុងជីវភាព ក្រោយពីបានជួបសំណេះសំណាល ក៏បានជួបនឹងបងប្អូនដែលជាអតីតយុទ្ធជន មានផ្ទះសំបែងមិនសមរម្យ រស់នៅក្នុងខ្ទម ក៏បានរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនិយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ដើម្បីពាំនាំជូនដល់សម្តេចតេជោ ហ៊ុន សែន ហើយក៏តែងតែទទួលបានការអាណិតអាសូ សណ្តោសប្រណីពីសម្តេចឲ្យដឹកឈើសាងសង់ផ្ទះជូនអ្នកក្រក្សត់ពិតប្រាកដ។
ក្នុងឳកាសនោះដែរ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងអំណរគុណដល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ឋជនកម្ពុជា បានឧបត្ថម្ភនូវអង្ករចំនួន ៣ តោន សម្រាប់យើងខ្ញុំបន្តចុះជួយដល់អតីតយុទ្ឋជនដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ ចំណែកក្រុមគ្រួសារអតីតយុទ្ធជនភ្នែកខាងឆ្វេង ដោយសារសង្គ្រាម បច្ចុប្បន្នគាត់រស់នៅក្នុងខ្ទមធ្លុះធ្លាយឈ្មោះ សុខ វណ្ណៈ រស់នៅជាមួយភរិយានិងម្តាយជរាចំនួន៣នាក់ តែដោយឡែកគាត់មានកូនបង្កើត៨នាក់ និងកូនប្រសារ៨នាក់ទៀត ជាសមាជិកគណបក្សប្រជាជនកម្ពុជា សុទ្ឋតែបានចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាក្នុងនោះក៏បានផ្តល់ជូនអង្ករ25គីឡូក្រាម មីយើងមួយកេស ថ្នាំពេទ្យមួយចំនួននិង ថវិកា ចំនួន50.000រៀល ។
លោក សុខ វណ្ណៈ ជាអតីតយុទ្ធជនពិការភ្នែក បានរៀបរាប់ប្រាប់ថា ទោះបីខ្ស័យជីវិតក៏មិនស្តាយស្រណោះដែរ ឲ្យតែបានបំរើរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយគាំទ្រជារៀងរហូតមក មានសម្តេចទើបមាន ថ្ងៃនេះ មានតែសម្តេចមួយគត់ដែលធ្វើឲ្យប្រទេសជាតិឈានទៅរកភាពរុងរឿង និងទទួលបានការអភិវឌ្ឍន៍គ្រប់វិស័យ ទោះជាធ្លាក់ខ្លួនពិការ ក៏មានមោទនភាពបានបំរើប្រទេសជាតិ ដែលដឹកនាំដោយសម្តេចដែលមាននយោបាយដ៏ត្រឹមត្រូវ ហ៊ានថាហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ។
ដោយ ប៊ុន រដ្ឋា




































