កំពង់ធំៈ គំនិតច្នៃប្រឌិតរបស់ លោកតា កង សាអ៊ុម បានខិតខំប្រមែប្រមូលរបស់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ តាំងពីជំនាន់មុន ទាំងសម្ភារៈគ្រប់សព្វបែបយ៉ាង មកប្រមូលផ្តុំគ្នា ហើយបង្កើតជាសារមន្ទីរសម្រាប់តាំងបង្ហាញដល់ មនុស្សជំនាន់ក្រោយនេះ បានស្គាល់និងយល់ពី របៀបរប របស់ឧបករណ៍ប្រើប្រាស់របស់មនុស្សជំនាន់មុន ដែលការងារមួយ ប្រមូលផ្តុំមនុស្សចាស់ឲ្យមានការងារធ្វើ នៅក្នុងសារៈមន្ទីរអភិរក្សឧកណ៍ប្រើប្រាស់ជំនាន់មុន ។
លោកតា កង សាអ៊ុម បានបញ្ជាក់ថា ដោយមានការព្រួយបារម្ភណ៍ ចំពោះមនុស្សជំនាន់នេះ ហើយនិងភាពបាត់បង់ នូវអរិយធម៌ខ្មែរ ដែលតែងតែប្រើប្រាស់ជាច្រើនជំនាន់ ជាក់ស្តែងនូវសម័យកាលបានវិវឌ្ឍន៍ តិចណូឡូយីមានការរីក ចំរើន មនុស្សមួយចំនួនធំ បានបែរមកប្រើប្រាស់របស់របបរ ដែលងាយស្រួល ឆាប់រហ័សនិងផលិតបានច្រើន ទើបធ្វើឲ្យមានការរលាយសាបសូន្យ នូវវត្ថុទាំងនេះ ដោយកម្រនឹងបានឃើញទៀតផង។
លោក ឈឹមឈូដែន អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលភូមិអាស៊ីបានថ្លែងប្រាប់ថា នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៦បានបើកការសម្ពោធ សារៈមន្ទីរកេរ្តិ៏ដំណែលខ្មែរនេះឡើងក្នុងគោលបំណងចង់អភិរក្សវប្បធម៍ខ្មែរនិងចែករំលែកចំនេះដឹងដល់មនុស្សជំនាន់ក្រោយ និងបានប្រមូលយកវត្ថុប្រើប្រាស់បុរាណៗមករក្សាទុកនិងធ្វើការតាំងបង្ហាញ! សកលភាវូបយកម្មទំនើបធ្វើឲ្យជំនាញនិងវត្ថុប្រើប្រាស់បុរាណៗដែលជាកេរ្តិំដំណែលពីដូនតា ត្រូវបានបាត់បង់បន្តិចម្តងៗស្ទើររាល់ថ្ងៃ! ឧស្សាហកម្មផ្លាស្ទិចបានជំនួសយ៉ាងទូលំទូលាយនិងផុសផុលបំផុត សកម្មភាពនៃការផលិតរបស់របរ អំពីផ្លាស្ទិចមានទំហំធំ លើសលុបក្នុងតម្លៃថោក ធ្វើឲ្យ
ផលិតផលសិប្បកម្មបែបប្រពៃណីមិនអាចប្រកួតប្រជែងបាន!ការបាត់បង់កេរ្តិ៏ដំណែលដ៏សំខាន់នេះហើយ ដែលតម្រូវឲ្យយើងរកដំណោះស្រាយជាបន្ទាន់សម្រាប់អភិរក្ស ថែរក្សានូវអ្វីៗដែលដូនតាបានបន្សល់អោយ ទុកបន្តរដល់ក្មេងជំនាន់ក្រោយសារមន្ទីរកេរ្តិដំណែលខ្មែរ មិនមានបំណងនាំប្រជាពលរដ្ឋខ្មែរឲ្យទៅរស់ក្នុងបុរាណសម័យនៃបច្ចុប្បន្នទំនើបឡើយ ក៏ប៉ុន្តែចង់បង្ហាញពីការរស់នៅរបស់ដូនតាយើងប្រកបរបរអ្វីខ្លះ ហើយធ្វើយ៉ាងដូចម្តេច?ចំនុចទាំងនេះហើយដែលជាព័ត៍មានសំខាន់សម្រាប់ស្វែងយល់ពីវប្បធម៍និងអរិយធម៍របស់យើង!
កាលពី២០ឆ្នាមុនប្រជាពលរដ្ឋអាចផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃដោយខ្លួនឯង ស្ទើរគ្រប់ៗគ្នាដោយពុំចាំបាច់ចំណាយប្រាក់ច្រើនឡើយ!ប៉ុន្តែជំនាញទាំងអស់នេះត្រូវបានបំភ្លេចបន្តិចម្តងៗ មិនបានផ្ទេរដល់ក្មេងជំនាន់ក្រោយផង ដោយសារពួកគាត់ស្វែងរកឧបករឬរបស់របរប្រើប្រាស់ទាំងនេះដោយងាយស្រួលមិនចំណាយពេលច្រើន!លោកបន្តថា!សហគមន៏ភូមិអាស៊ីនេះមានសហគមន៏ចូលរួមចំនួន១០សហគមន៏ មកពីស្រុកចំនួន៤:ស្រុកប្រសាទសំបូរ ស្រុកសន្ទុក ស្រុកស្ទោងនិងក្រុងស្ទឹងសែន សរុបមាន១៧០នាក់!
លោកស្រីសូ សុគន្ធារី នាយកដ្ឋានរៀបចំដែនដីប្រជាសាស្ត្រនៃអាជ្ញាធរជាតិសំបូរព្រៃគុកថ្លែងនៅក្នុងពិធីសម្ភោធសារមន្ទីរកេរ្តិដំណែលខ្មែរថា!ការបង្កើតសារមន្ទីរនេះមានអត្ថប្រយោជ៏សំខាន់ៗជាច្រើន ចង់ឲ្យយុវជនជំនាន់ក្រោយស្គាល់ពីអត្តសញ្ញាណកែច្នៃស្គាល់ពីវប្បធម៍និងអរិយធម៍របស់ដូនតាយើង មិនតែប៉ុណ្ណោះចង់ចែករំលែកព័ត៍មាននេះដល់ប្រជាជាតិអាស៊ីទាំងអស់ស្វែកយល់ពីគ្នាទៅវិញទៅមកព្រោះមានវប្បធម៍ប្រហែលគ្នា។
ដោយ ប៊ុន រដ្ឋា





































