អតីតខ្សែប្រយុទ្ធអង់គ្លេស Michael Owen បានអះអាងថា គុណភាពខ្សែប្រយុទ្ធរបស់ប្រទេសអាហ្សង់ទីន អាចធ្វើឲ្យពួកគេឈ្នះពាន World Cup នៅរដូវក្តៅនេះបាន ។
កីឡាករ Lionel Messi និង Sergio Aguero គឺស្ថិតក្នុងចំណោមខ្សែប្រយុទ្ធដ៏មុតស្រួចនៅលើពិភពលោកជាហេតុធ្វើឲ្យ Owen មានជំនឿជាក់ថា កូនក្រុមរបស់លោក Alejandro Sabella ត្រូវការតែបង្កើនប្រព័ន្ធការពារ ប៉ុណ្ណោះ ដើម្បីឈ្នះជើងឯកនេះជាលើកទីបី ។
Owen បាននិយាយប្រាប់គេហទំព័រ Sportlobster.com ថា “ខ្ញុំជឿថា អាហ្សង់ទីនជាប្រទេសដែលអាចឈ្នះ ជើងឯកបាន ពួកគេមានកីឡាករល្អៗជាច្រើនដូចជា Sergio Aguero និង Lionel Messi ជាដើម” ។
គួរបញ្ជាក់ថា អាហ្សង់ទីនគឺស្ថិតនៅក្នុងពូល F ដោយត្រូវជួបជាមួយប្រទេសអ៊ីរ៉ង់ នីហ្សេរីយ៉ា និងបូស្នៀ ៕







































