AC Milan ​ចង់​ទិញ​ផ្តាច់​យក Adel Taarabt ​ពី QPR

​យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ថា​ ​ក្លិប AC Milan ​កំពុងតែ​សម្លឹង​ឆ្ពោះទៅរក ការចុះហត្ថលេខា​ទិញយក​ខ្សែ​ប្រយុទ្ធ Adel Taarabt ​របស់​ក្លិប QPR ​ផ្តាច់​តែម្តង​ ​។​

Taarabt ​ធ្លាប់បាន​លើកឡើង​ពី​ការចង់​វិល​មក​លេង​នៅ​អង់គ្លេស​វិញ​បន្ទាប់ពី​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​មិន​បាន​ព្រមព្រៀង​លក្ខ័ណ្ឌ​ជាមួយ​រូប​គេ​កាលពី​ចុងខែ​ ​។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ឥឡូវនេះ​មាន​សេចក្តីរាយការណ៍​បាន​លើកឡើង​ថា​ ​តំណាង​របស់ Taarabt  គឺ​លោក Kia Joorabchian ​កំពុងតែ​ពិភាក្សា​ជាមួយ​លោក​ Adriano Galliani ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្លិប      AC Milan ​ហើយ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​វ័យ​២៥​ឆ្នាំ​រូប​នេះ​អាច​នឹង​ត្រូវបាន​ធ្វើឡើង​ ​។​
​គួរបញ្ជាក់​ថា​ ​អ្នកចាត់ការ​ក្លិប QPR ​លោក Harry Redknapp ​កំពុង​មាន​ក្តីសង្ឃឹម​ថា​ ​រូប​គាត់​អាច​នឹង​ទិញ កីឡាករ​ថ្មីៗ​មួយចំនួន​មក​ពង្រឹង​ក្រុម​នៅ​រដូវក្តៅ​នេះ​ហើយ​នឹង​មិន​ទំនងជា​ទទួល​យក​កីឡាករ Taarabt ​មកកាន់​ទឹកដី Loftus Road ​វិញ​នោះ​ទេ​ ៕

Adel Taarabt ​