ក្លិប Atletico Madrid កំពុងតែត្រៀមសំណើរលើការនាំយកអតីតកីឡាកររបស់ក្លិប Arsenal គឺ Carlos Vela នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ។
ក្លិបជើងឯកអេស្ប៉ាញមួយនេះបានបាត់បង់ខ្សែប្រយុទ្ធដ៏មុតស្រួចគឺ David Villa ទៅហើយបន្ទាប់ពី កីឡាកររូបនេះបានសម្រេចចិត្តផ្លាស់ទៅលេងឲ្យក្លិប New York City FC នៅក្របខណ្ឌអាមេរិក MLS ខណៈដែលខ្សែប្រយុទ្ធមួយរូបទៀតគឺ Diego Costa ជិតនឹងផ្លាស់ទៅកាន់ក្លិប Chelsea នៅរដូវក្តៅនេះផងដែរ ។
គ្រូបង្វឹកក្លិប Atletico Madrid លោក Diego Simeone កំពុងមានបំណងចង់បង្កើនសមត្ថភាពប្រយុទ្ធ របស់ក្រុមនៅរដូវកាលក្រោយស្របពេលដែរសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានអះអាងថា លោក Simeone កំពុងតែត្រៀមនាំយកកីឡាករ Vela ដែលលេងបានយ៉ាងល្អឲ្យក្រុម Real Sociedad កាលពីរដូវកាលមុន ។
គួរបញ្ជាក់ថា Vela ក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅលេងក្នុងក្របខណ្ឌ Premier League វិញផងដែរ ៕






































