ផ្ទះលើកទី១៩ ជាអំណោយរបស់សម្តេចតេជោហ៊ុន សែន ប្រគល់ជូនគ្រួសារអតីតយុទ្ធជន

0

កំពង់ធំៈ នេះជាផ្ទះចំនួនទី១៩ ហើយដែលត្រូវបាន សាងសង់ជូនក្រុមគ្រួសារអតីតយុទ្ធជន មានជីវភាពក្រីក្រ និងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានសាងសង់ដោយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពក្រីក្រខ្វះខាត មានផ្ទះសំបែងមិនសមរម្យ រស់នៅក្នុងខ្ទមធ្លុះធ្លាយ ដោយមានការយកចិត្តទុកដាក់ និងផ្តល់កំលាំងចិត្ត ពីសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក្រុមការងារបានសាងសង់ផ្ទះមួយខ្នង ដែលធ្វើអំពីឈើ ប្រកស័ង្ខសី មានទំហ៊ុំ 4×6 ម៉ែត្រ តាមសំណើរលោកមេឃុំឈូកខ្សាច់។

ឯកឧត្តម សោម ស៊ុន បានបន្តថា តាមគោលនយោបាយរបស់ សមគមន៍អតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺបានផ្តោតសារៈសំខាន់ពិសេសមួយនាពេលបច្ចុប្បន្ន ទៅលើក្រុមគ្រួសារអតីតយុទ្ធជន ដើម្បីជាការលើក ទឹកចិត្ត ប៉ះប៉ូវ ផ្តល់កំលាំងចិត្ត រួមទាំងទទួលបានការថែរទាំងពិសេសបំផុតពីអាជ្ញាធរ ដោយសារតែបានចាត់ទុកថាជាក្រុមគ្រួសារមានស្នាដៃ មានគុណបំណាច់លើប្រទេសជាតិ ក្នុងបុព្វហេតុការពារជាតិការពារទឹកដី ហើយបានធ្វើឲ្យក្រុមគ្រួសារ ធ្លាក់ខ្លួនពិការ បាត់បង់កាយសម្បទា និងចូលនិវត្តន៍ ទើបត្រូវបានចាត់ទុកថាជាក្រុមគ្រួសារមានបុណ្យដល់ប្រទេសជាតិ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឲ្យសមាគមខេត្តក្រុង ចុះស្រង់ស្ថិតិរកអ្នកក្រីក្រ គ្មានផ្ទះ គ្មានដី  អ្នកមានដីអត់ផ្ទះ អ្នកមានផ្តះមិនសមរម្យ ដើម្បីដោះស្រាយជូនជាបន្ទាន់។

លោក រឹម សារ៉េន អតីតយុទ្ឋជនពិការជើង បានឲ្យដឹងថា លោកមានក្តីរំភើបត្រេតអរខ្លំាងណាស់ ដែលបានទទួលផ្ទះមួយខ្នងនេះ ដោយមិននឹកស្មានដល់ថាមានថ្ងៃនេះ បានធ្វើឲ្យក្រុមគ្រួសារលោក មានចិត្តសប្បាយរីករាយ ហើយសូមអគុណដល់​សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ពិធីប្រគល់ផ្ទះបានធ្វើឡើងនៅនៅព្រឹកថ្ងៃទី២៩ខែធ្នូ២០១៦  ភូមិ តាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ (ភូមិជាប់ព្រំប្រទល់ខេត្តកំពង់ចាម) រួមជាមួយ អង្ករ២៥kgs មីយើងមួយកេស និង ថវិកាចំនួន 300.000រៀល ។

ដោយ  ប៊ុន  រដ្ឋា