VIDEO ក្រុមអជីវករផ្សារស្ទោងត្រេតអរដែល រួចផុតពីគំនរសំរាមជិត៥០តោន

0

កំពង់ធំៈ ផ្សារស្ទោងគឺជាផ្សារមួយ ដែលអជីវករផ្សារលក់នៅលើគំនរសំរាមមករាប់សិបឆ្នាំ បណ្តាលឲ្យសំរាមគរដូចភ្នំ ទោះជាមានការផ្លាស់ប្តូរអភិបាលស្រុកជាច្រើនជំនាន់ ក៏ដោយសំរាមពុំមានការថយចុះ តែផ្ទុយទៅវិញគឺមានតែកើន ឡើង ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអជីវករផ្សារ ប្រឈមនិងក្លិនអាសោចជារៀងរាល់ថ្ងៃ ប៉ះពាល់ទាំងបរិស្ថាន និងសុខភាព ទើបតែថ្ងៃនេះ អាជ្ញាធរស្រុក និងប្រធានភាស៊ីផ្សារ ចាត់វិធានការកាយសំរាមយកទៅចោល កន្លែងមាន សុវត្តិភាព ដើម្បីរំដោះសំរាមចេញពីផ្សារស្ទោង។

យុទ្ធនាការ រំដោះផ្សារស្ទោងឲ្យរួចផុតពីគំនរសំរាម ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ ក្រោមការដឹកនាំដោយលោក នង ស៊ីថា ប្រធានភាស៊ីផ្សាស្ទោង លោក កែវ សុភ័ក្ក នាយករដ្ឋបាល សាលាស្រុក និងសមត្ថកិច្ច ដោយប្រើប្រាស់គោយន្តចំនួន២គ្រឿង និងគ្រឿងចក្រអ៊ិចស្កាមួយគ្រឿង បានធ្វើសកម្មភាពកាយសំរាម ដែលបានចោលរាប់ឆ្នាំធ្វើឲ្យសំរាមគរដូចភ្នំ និងមានសំរាមពាសពេញផ្សារ  ត្រូវបាន ដឹកយកទៅចាក់ចោលក្នុងរណ្តៅដែលមានខ្នាតធំ ហើយមានសុវត្តិភាព ចម្ងាយពីផ្សា៧គ.ម ស្ថិតនៅក្នុងឃុំ ទ្រាស្រុកស្ទោង ។

លោកស្រី ង៉ូវ អៀងហួរ ជាអជីករផ្សា បានបញ្ជាក់ថាគាត់មានចិត្តសប្បាយត្រេតអរ  គ្រាន់តែលឺថាអាជ្ញាធរ ស្រុក និងភាស៊ី ចុះមកជួយសំអាតសំរាមគឺអរខ្លាំងណាស់ ដែលបានចុះមករៀបចំឲ្យផ្សារស្ទោងបានចៀស ផុតពីគំនរសំរាម ហើយសំណូមពរសុំឲ្យខាងអាជ្ញាធរ ខាងភាស៊ី ខាងផ្សារ ព្រមទាំងអង្គការគ្រប់ស្ថាប័នជួយ ជាបញ្ញាតិច្បាប់ឲ្យតឹងរ៉ឹង រឿងអានាម័យ ហើយសំណូមពរដល់អជីវករនៅក្នុងផ្សារ សូមអាណិតឲ្យចេះវិចខ្ចប់ និងអាណិតមេត្តាឲ្យមានរបៀបរៀបរយ ដោយកសំរាមទៅចោលកន្លែងដែលរៀបទុកដាក់សំរាម ប៉ុន្តែបងប្អូន មានការខ្ជះខ្ជាយមិនយកចិត្តទុកដាក់ រឿងអានាម័យ  និងសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើម៉េចលើក កម្ពស់ស្មារតីខាងអានាម័យ ព្រោះអានាម័យគឺជាដើមទុនរបស់សុខភាព បើអត់អានាម័យគឺសុខភាពរលាយ ហើយ។

លោក កែវ សុភ័ក្ក នាយករដ្ឋបាល សាលាស្រុកស្ទោង បានបញ្ជាក់ប្រាប់ថា លោកសន្យាថា និងសហការណ៍ ជាមួយភាស៊ីផ្សារ កើបសំរាមក្នុងរយះពេល៣ថ្ងៃ ដោយចាប់តាំងពីថ្ងៃទី ១១ នេះតទៅ ហើយនិងរៀបចំទីតាំងចាក់សំរាមនេះ ឲ្យក្លាយទៅជាទីតាំងសម្រាប់ក្រុមអជីវករលក់ដូរវិញ ហើយនិងជម្រុញឲ្យប្រជាពលរដ្ឋ និងក្រុមអជីវករផ្សារចូលរួមចោលសំរាមឲ្យមានរបៀប និងសណ្តាប់ធ្នាប់ឲ្យល្អប្រសើរឡើងវិញ។

លោក នង ស៊ីថា បានអគុណដល់លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ដែលបានយកចិត្តទុកដាក់ ខិតខំខ្នះខ្នែងរកវិធីរំដោះសំរាមក្នុងផ្សារស្ទោង និងអជីវករផ្សារទាំងអស់ដែលបាន ចូលរួមទប់ស្កាត់ការចាក់សំរាមក្នុងផ្សារ ហើយក៏សុំសំណូមពរឲ្យអជីវករផ្សារដែលបានទិញតូបចោល ហើយ​មិនបានមកលក់ ធ្វើឲ្យទីតាំងតូបទំនេរ ហើយក៏ត្រូវបានគេយកសំរាមមកចោល  សុំឲ្យមកលក់ ឬក៏រុះរើចេញ ដើម្បីងាយស្រួលរថយន្តចូលដឹកសំរាម កន្លងមកតូបរបស់បងប្អូននៅពេញ រថយន្តមិនអាចចូលដឹកបានទេ អញ្ចឹងសូមចូលរួមទាំងអស់គ្នាដើម្បីផ្សាររបស់យើង ។ ដោយ  ប៊ុន រដ្ឋា