បើកការប្រជុំត្រួតពិនិត្យដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍ការពារព្រុំដែនតាមគោលដៅនានាក្នុងខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យៈ -នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង០៨:៤០នាទី ដល់ម៉ោង ១៥:៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ដោយមានការចង្អុលណែនាំពីលោក ស្នងការនគរបាលខេត្ត លោក វ-ឯក គង់ សុខាន់ មេបញ្ជាការ វរៈ 702 បានប្រជុំត្រួតពិនិត្យ ដាក់ផែនការមួយចំនួនដល់កងកម្លាំងប៉ុស្តិ៍ការពារព្រំដែន,កម្លាំងការពារតាមគោលដៅនីមួយៗ និងកម្លាំងទីបញ្ជាការវរៈអនុវត្តន៍រួមមានៈ
1.អំពីវិន័យរបស់កងកម្លាំងនគរបាលជាតិ
2.ការគ្រប់គ្រងអាវុធជាតិផ្ទុះ
3.ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន
4.ពង្រឹងការងារដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន
5.ថែរក្សាសម្ភារៈ និងបោសសំអាតលេនដ្ឋានអោយបានជាប្រចាំ ៕