ប្រជាសហគមន៍ចំនួន៧ភូមិ បានចាប់ទូកនេសាទខុសច្បាប់មួយគ្រឿង

0

ខេត្តកោះកុង:ប្រជាសហគមន៍ចំនួន០៧ភូមិបានធ្វើការនិងចាប់ទូកនេសាទខុសច្បាប់មួយគ្រឿងនៅភូមិនេសាទឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុង។

ប្រភពព៍តមានបានអោយដឹងថា នៅព្រឹកថ្ងៃទី១៦ខែ មករា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍ចំនួន០៧ភូមិ បានធ្វើការចាប់ទូកនេសាទដោយខុសច្បាប់មួយគ្រឿងដោយប្រើឩប្បករណ៍ជាលក្ខណះមងហោះនៅក្នុងនោះក៏មានឩប្បករណ៍សម្រាប់ឆក់ដើម្បីបង្អើលមច្ឆាជាតិក្នុងទឹកនិងការងាយស្រួលអោយត្រីចូលទៅក្នុងមងរបស់គេ។

ប្រជាពលរដ្ឋ ដែលជានាក់នេសាទលក្ខណះគ្រួសារ បានអោយដឹងថា នេះជាលើកដំបូងហើយដែលសហ គមន៍បានចាប់ទូកនេសាទដោយខុសច្បាប់ខាងលើ។ លោកបន្តទៀតថា មិនត្រឹមមានទូកនេសាទ១គ្រឿង នេះទេ នៅក្នុងសមុទ្រនៃទឹកដី ខេត្តកោះកុងនេះ គឺនៅមានទូកនេសាទខុសច្បាប់ រាប់រយគ្រឿងទៀត ដែលបាននេសាទរបៀបតែអជ្ញានិងមន្ត្រីជំនាញរត់ ពេញទឹក មិនដែលអើពើនិងការបង្ក្រាបម្តងណាឡើយ ទើបតែពេលនេះបានឃើញប្រជាសហគមន៍បង្ក្រាបជាលើកដំបូង។

ចំពោះលោកថ្លាង គីរី ប្រធានមន្ទីរជលផលខេត្តកោះ កុង បានខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលអ្នកសារ ព៍តមានបានទូរស័ព្ទសាកសួរព័តមាន ចំពោះការចាប់ ទូកនេសាទដោយខុសច្បាប់ខាងលើនេះ លោកបាន ឆ្លើយទាំងទទឹងទិសថា មកសួរលោកចឹងគិតថាលោក មិនធ្វើការរឺយ៉ាងណា រួចលោកក៏សួរមកអ្នកយកព័ត មានយើងវិញថា ពាក់ព័ន្ធអីចំពោះរឿងនឹងរួចហើយក៏ បិតទូរស័ព្ទ។