ខេត្តមណ្ឌលគិរីៈនៅព្រឹកថ្ងៃទី១៧មករា២០១៧នេះអាជ្ញាធរស្រុកកែវសីមា ទទួលបានអណ្តូងស្នប់អាហ្វ្រីដែស ចំនួន១២អណ្តូង ធ្វើការចែជូនឃំុចំនួនបីក្នុងស្រុករបស់ខ្លួន។ ក្នុងនោះក៍មានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មន្រ្តីរាជ្ជការក្នុងស្រុក សិស្សានុសិស្ស នឹងបងប្អូនប្រជាពលរដ្ឋចំនួន
១២០នាក់។ហើយ ម្នាក់ៗទទួលបានអំណោយក្រម៉ា០១ផ្នែកបុរស់ ស្រ្តីទទួលបានសរ៉ុង០១ផងដែ។ចំណែកអណ្តូង ក្នុងនោះឃំុ ស្រែខ្ទុមទទួលបាន៧អណ្តូងឃំុស្រែឈូកទទួលបាន៣អណ្តូងឃំុស្រែព្រះទទួលុបាន២អណ្តូង។ ទាំងអស់នេះគឺជាអំណោយដ៍ថ្លៃថ្លា របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន។
កម្មវិធីនោះផងដែ ប្រព្រឹតទៅ ក្រោមអធិបតេយដ៍ខ្ពង់ខ្ពស់របស់ឯក ឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ នឹងជាតំណាងដ៍ខ្ពងខ្ពស់របស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធានកាកបាទក្រហមកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៍មានសារាក់សំខាន់នោះផងដែ ឯកឧត្តម អ៊ុយ សំអាតបាន ពាំនាំនូវ ការផ្តាំផ្ញើរនឹង សួរសុខទុក្ខ ពីសម្តេច អគ្គមហាសេនាបតីយតេជោហ៊ុន សែន នឹងសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថាៈ> គឺលោកទាំងពី តែងតែគិតគូយកចិត្តទុកដាក់នូវសេចក្តីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចមានថ្ងៃនេះជាក់ស្តែង។
ទោះជាអំណោយទាំងនោះវាមិនបានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូបជាយ៉ាងណា =តែវាក៍អាចជួយសម្រាលនូវការកង្វាស់ខាតបានមួយចំណែកដែ។ខន ពៅ



































