ភ្នំពេញ. យើងខ្ញុំអាជីវករផ្សារច្បារអំពៅមានអារម្មណ៍មិនពេញចិត្តមិនសុខចិត្តចំពោះទង្វើលប្រធានផ្សារច្បារអំពៅម្នាក់នេះដែលសព្វថ្ងៃកំពង់យកផ្សារធ្វើជារបស់ខ្លួនហើយ សូមថ្នាក់លើមេត្តាជ្រាបថានៅក្នុងផ្សារច្បារអំពៅទាំងមូលនេះ ១-រាល់អាជីវករផ្ទេរឈ្មោះតូបកាលពីមុនយកតម្លៃតែ១២០ដុលាតែប៉ុនោះសម្រាប់អ្នកមានឯកសារគ្រប់គ្រាន់ ហើយតែពេលនេះឡើងដល់២០០ដុល្លាហើយនៅយកលុុយថ្លៃទឹកតែថែមពីលើនិងលុយផ្សេងៗទៀតសរុប៣០០ទៅ៣៥០ដុល្លា ។ ២-សម្រាប់អ្នកបាត់ឯកសារគឺយកសេវាចាប់ពី៥០០ដុល្លាឡើងទៅ ហើយលុយថ្លៃទឹកតែផ្សេងៗទៀតប្រហែលជា៦០០ដុល្លាដែលតូបលក់បាន៣ទៅ៤ពាន់ដុល្លាតែប៉ុនោះ។ ៣-រាល់ស្នើសុំជុះជល់តូបតម្លៃ១០០ដុល្លា ហើយនៅយកសេវាផ្សេងៗទៀត ៤-ក្មេងហិតកាវចូលពេញផ្សារចូលឆក់លួយអីវ៉ាន់ គ្មានសន្តិសុខឬប៉ូលីសមកសោះទៅប្តឹ ឬតេប្រាប់ប្រហែលជា១ម៉ោងទើបមកដល់ ៥-លោកប្រធានផ្សាររូបនេះមិនដែលមកធ្វើការឡើយហើយរល់មានបញ្ហាយើងខ្ញុំតេប្តឹងគឺលោកប្រធានផ្សាររូបនេះនិយាយថាគេឈប់ខ្វល់ហើយការងារផ្សារគឺគេប្រគល់អោយរដ្ឋបាលអ្នកធ្វើ(ពូបង្កើតរបស់ប្រធានផ្សារដែលអាជីវករស្ទើពេញផ្សារមិនពេញចិត្ត) ៦-គ្មានសន្តិសុខគ្រប់គ្រាន់ដែលពីមុនមានសន្តិសុខច្រើនតែពេលនេះមានតែអ្នកយកលុយ ៧-រាល់ផ្លូវមុខតូបខូចប្រសិនបើយើងខ្ញុំធ្វើតែបន្តិចគឺគេនាំកំលាំងសន្តិសុខមិនដឹងមកពីណាទេមកដល់គំរាមចាប់យើងខ្ញុំហើយពិន័យគំរាមទាលុយពី៥០ទៅ១០០ដុល្លា ហើយើងខ្ញុំឃើញផ្លូវខូចរាយការណ៍ទៅខាងលោកប្រធានផ្សារតែគេមិនដែលខ្វល់ឡើយ ៨-កន្លៃងលក់ដូរដុះដូចផ្សិតនៅខាងក្រៅជុំវិញផ្សារហើយយើងខ្ញុំដែលជាអ្នកលក់នៅក្នុងផ្សារមានតូបច្បាស់លាស់បងលុយជូនរដ្ឋរាល់ឆ្នាំបែជាមិនគិតគូររៀបសណ្តាប់ធ្នាប់អោយមានច្រកចូលផ្សារសោះតើអោយើងខ្ញុំលក់យ៉ាងមិចទៅ ៩-ប្រសិនបើយើងខ្ញុំដូរជញ្ជាំងតែបន្តិចវិញនាំកំលាំងមកចាប់ធ្វើដូចជាយើងខ្ញុំនឹងធ្វើខុសច្បាប់ខ្លាំងណាស់ចឹង ១០-រាល់លុយថ្លៃយាមមិនទាន់ដល់ខែផងយកគ្មាប្រណីឡើយហើយយើងខ្ញុំអោយយឺតតែប៉ុន្មានថ្ងៃសោះគំរាមយើងខ្ញុំថាបើបាត់អីវ៉ាន់មិនទទូលខុសត្រូវឡើយ ១១-អាជីវករក្នុងផ្សារទាំងមូលប្រហែល៨០%មិនដែលស្គាល់មុខប្រធានផ្សារឡើយ ១២-រាល់ថ្ងៃលឺថាអនុប្រធាននិងបុគ្គលិកមួយចំនួនត្រូវប្រធានផ្សាររូបនេះដកសិទ្ធិ នឹងការងារទាំងអស់។ ទាំងអស់នេះយើងខ្ញុំនិយាយមិនទាន់អស់ទេនៅមានរឿងច្រើនទៀតដែលកើតឡើងហើយលឺសន្តិសុខចាស់ៗនិយាយថាប្រធានផ្សារជាក្មួយរបស់លោកអភិបាលក្រុង ឯកឧត្ដមប៉ា សុជាតិវង ចឹងហើបានជាគ្មានអ្នកណាហានតវ៉ាឬប្រឆាំងនឹងអំពើថោកទាប់របស់ប្រធានផ្សាររូបនេះចឹង ហើយអនុប្រធានផ្សារចាស់ៗមិនអោយធ្វើប្រធានផ្សារសោះ បែជាយកមនុស្សចោមកធ្វើប្រធានផ្សា។
Ads



































