បន្ទាយមានជ័យ :នៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៧នេះសមិត្ថកិច្ចចំរុះបានបើកកិច្ចប្រជុំបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់លើកទី១រយៈពេល៦ខែថ្ងៃទី១មករាឆ្នាំ២០១៧។កិច្ចប្រជុំនោះមានការចូលរួមលោកអ៊ុំរាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯកចាបសុផារិទ្ធ
ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀន លោកវរៈសេនីយ៍ឯក សប៊ុនរឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀន លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាប្រធានបន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងកិច្ចប្រជុំនោះលោកអ៊ុំរាត្រីបានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យគឺជាខេត្តមួយជាប់និងព្រំប្រទល់នៃប្រទេសថៃគឺជាតំបន់ផ្តល់ឱកាសឲ្យដល់ជនសង្គមងងឹតនាំគ្នាលួចជួញដូរគ្រឿងញៀនយ៉ាងសកម្មសមិត្ថកិច្ចមិនអាចបង្ក្រាបអស់ឡើយដូច្នេះមានតែប្រជាពលរដ្ឋ ព្រះសង្ឃ យុវវ័យ ត្រូវនាំគ្នាចូលរួមកំចាត់គ្រឿងញៀននេះឲ្យអស់ក្នុងខេត្តបន្ទាយមានជ័យយើងនេះដើម្បីឲ្យប្រជាពលរដ្ឋរស់នៅឲ្យបានសុខសាន្ត។
លោកអ៊ុំ រាត្រី ត្រឿមរៀបចំជាស្រេចដើម្បីធ្វើការត្រួតពិនិត្យទឹកនោមដល់ កំលាំងនគរបាល កំលាំងកងរាជអាវុធហត្ថ មន្ត្រីរាជការ ទាហាន ពិសេសអ្នកបើកបររថយន្តធំនៅពេលយប់ទាំងអស់នេះបើពិន្យទឹកនោមបានរកឃើញថាមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន បើនគរបាលនិងអាវុធហត្ថ និងទាហានត្រូវដកចេញពីអង្គភាព តែចំពោះប្រជាពលរដ្ឋត្រូវចាប់ដាក់គុកតែម្តង។
ក្នុងនោះលោកវរៈសេនីយ៍ឯកស ប៊ុនសឿងបានឡើងមានប្រសាសន៍ដែរថាក្នុងឆ្នាំ២០១៦កន្លងមកនេះកំលាំងនគបាល និងកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះធ្វើការបង្ក្រាបករណីជក់និងជួញដូរគ្រឿងបានចំនួន៤.១៩១ករណី បទល្មើសប្រើប្រាស់១.១១២ករណី ចាប់បានជនសង្ស័យសរុប៩.៨០២នាក់ អ្នកប្រើប្រាស់គ្រឿងញៀន៣.៦១២នាក់ និងធ្វើការរឹបអូសគ្រឿងញៀនបានចំនួន១៧៥គីឡូក្រាម៧៩៦ក្រាម ។
លោកវរៈសេនីយ៍ឯកសប៊ុនសឿងបានបញ្ជាក់ទៀតថាកក្តាទាំងនេះហើយធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងនិងមានការ
រីករាលដាលគួរឲ្យបារម្ភ នៅតាមទីក្រុងរហូតដល់ជនបទនិងតំបន់ដាច់ស្រយាលមួយចំនួនទៀតផង។តាមតួលេខនៃការធ្វើតម្រង់អ្នកគ្រឿងញៀនមានចំនួន១៨.៥៥៤នាក់កើនឡើង ៤.២៤២នាក់ធៀបនិងឆ្នាំមុន។
បញ្ហាគ្រឿងញៀនបានជះឥទ្ធិពលកាន់តែមានចរិកសាហាវ ព្រៃផ្សៃគិតទាំងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកទីអ្នកបើកបរប្រើប្រាស់គ្រឿងញៀនទៀតផង។លោកវរៈសេនីយ៍ឯកសប៊ុនសឿងបានបញ្ជាក់ទៀតថាឥទ្ធិពលនៃការផលិត ការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនជះឥទ្ធិពលចំពោះប្រទេសកម្ពុជាយ៉ាខ្លាំងធ្វើឲ្យរាជរដ្ឋាភិបាលបានដាក់ចេញនូវបទដូចជាបន្តអនុវត្តឲ្យមានប្រសិទ្ធភាពបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យអស់ពីខេត្តបន្ទាយមានជ័យ ដើម្បីកំឲ្យបំភ្លេចបំផ្លាញដល់សង្គមជាតិពិសេសខិតខំប្រឹងប្រែងចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។
សមិត្ថកិច្ចទាំងអស់ត្រូវចូលរួមបំផុសចលនាដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ យុវនារី សហការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះត្រូវយកចិត្តទុកដាក់ចំពោះការជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយត្រូវផ្តោតការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាការងារអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឲ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែង ឲ្យចំគោលដៅនិងមុខសញ្ញារងគ្រោះជាពិសេសសិស្សានុសិស្ស កម្មករ ពលករ សំដៅឲ្យពួកគាត់ចៀសឲ្យឆ្ងាយពីគ្រឿងញៀនទៀតផង៕



































