អួង វឹង ស្រុកដងទង់ ៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៧:៣០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាយ សាន ភេទប្រុស អាយុ ៥០ឆ្នាំ ដងទង់ ដែលបានប្រព្រឹត្តបទ
ល្មើសប្រទូស្តកេរ្តិ៍ខ្មាសលើកុមារីឈ្មោះ ញ.ក អាយុ ១២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។ តាមបណ្តឹងករណីនេះ ប្រព្រឹត្តតាំងពីម៉ោង ១៥:០០នាទី ជនសង្ស័យបានយកម្រាមដៃលូកចូលក្នុងប្រដាប់ភេទរបស់ខ្លួន (កុមារីរងគ្រោះ) ចំនួន ០៣ដង នៅក្នុងរោងបាយឈ្មោះ ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ 



































