កំពត-ស្រុកដងទង់ ៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លាជាមឈូសលើកទី ២១ របស់លោកឧត្តមសេនីយ៍ទោ
ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត (ក្រោមថវិកាចូលរួមបដិភាគចំនួន ៨០.០០០៛ របស់លោក ឈិន សារឹទ្ធ) ។ ជាមួយគ្នានោះក៏មានអំណោយជា អង្ករចំនួន ០១បាវ ស្មើនឹង ៥០គីឡូក្រាម មីចំនួន ០១កេស ប៊ីចេងចំនួន ០២កញ្ចប់ ស្មើនឹង ០១គីឡូក្រាម និងថវិកាចំនួន ២០០.០០០៛ ទៅប្រគល់ជូនក្រុមគ្រួសារសពលោកយាយ អំ ទុំ ភេទស្រី អាយុ ៦០ឆ្នាំ ដែលបានទទួលមរណភាពដោយសាររោគា និងជរាពាធ នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ។




































