អធិការដ្ឋាននគរបាលស្រុកជុំគីរី បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួន០២នាក់

0

កំពត-ស្រុកជុំគីរី : នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៦:២០នាទី កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកជុំគីរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្រែចែង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចលើស្ពានអង្គដូង ឋិតក្នុងភូមិ ស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន : ១.ឈ្មោះ មុត កុយ ភេទប្រុស អាយុ ៣២ឆ្នាំ (ជាមុខសញ្ញាចាស់) ២.ឈ្មោះ យី ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ (អ្នកទាំងពីរមានទីលំនៅភូមិព្រៃឃ្លៃ ឃុំស្រែចែង) និងដកហូតបានថ្នាំញៀនចំនួន ០១កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។