ខេត្តកំពតៈ ក្រោយប្រជុំដាក់ផែនការអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី 1 រួចហើយ នៅវេលាម៉ោង ៤:០០ នាទីរសៀលកំលាំងអន្តរាគមន៏ពិសេស សហការជាមួយកំលាំងអធិការដ្ផាននគរបាលស្រុកកំពង់ត្រាចបាមចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ឃាត់ខ្លួន ឈ្មោះ ទូច សុមុទ្ទ អាយុ ៤៥ ជាមន្ត្រីនៃស្នងការដ្ផាននគរបាលខេត្តកំពត ប្រចាំការនៅច្រកតន់ហន់ ដកហូតបានថ្នាំញៀនមួយចំនួនធំ ។ មន្ត្រីនគរបាលរូបនោះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការនឹងត្រូវលប់ឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា យើងនឹងមិនយោគយល់ជាដាច់ខាតចំពោះជនណាដែលប្រើប្រាស់និងជួញដូរគ្រឿងញៀន ។





































