ព្រះរាជអាជ្ញាខេត្តចុះឃាត់ខ្លួនព្រះសង្ឃមួយអង្គនិង មនុស្ស៧នាក់ករណីជួញដូរនឹងចែកចាយគ្រឿងញៀន

0

កំពង់ធំៈ យុទ្ធនាការបង្រ្កាបគ្រឿងញៀន ដឹកនាំដោយលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះឃាត់​ខ្លួន​មនុស្ស៨នាក់ក្នុងចំណោមមនុស្ស៨នាក់ គឺមានលោកសង្ឃមួយអង្គ  ពីករណីជួយដូរនិងចែកចាយគ្រឿងញៀន នៅក្នុង​ភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ដោយកិច្ចសហប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ បានធ្វើឡើងនៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ករណីចុះបង្រ្កាបគ្រឿងញៀននេះ គឺបាន​ដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិសស្នងការនគរបាលខេត្តកំពង់ធំ  បានធ្វើឡើងពេញមួយថ្ងៃ ចាប់តាំងពីព្រឹក រហូតមកដល់ ម៉ោង៨.៣០នាទីយប់ថ្ងៃទី១៧នេះ លទ្ធផលដែលបង្រ្កាបបានគឺសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ រថយន្តមួយគ្រឿង ទូរស័ព្ទដៃ២០គ្រឿង ថ្នាំញៀនប្រភេទបេតហ្វេតាមីន មួយកញ្ចប់ធំ ម៉ូតូ៣គ្រឿង  ។

លោក អ៊ិត សុធា បានឲ្យដឹងថា ក្នុងចំណោម៨នាក់គឺមានលោកសង្ឃមួួយអង្គពីករណីប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នគង់នៅវត្តចំណាក់ ស្រុកស្ទោង ខេត្តកំពង់ធំ  ក្នុងនោះសមត្ថកិច្ច​បានឃាត់ខ្លួនសិស្សសាលាម្នាក់ ដែលដើរតួជាអ្នកនាំគ្រឿងញៀនទៅឲ្យសិស្សសាលាប្រើប្រាស់ ក្នុងវិទ្យាល័យសេរីសោភ័ណ ដែលកំលាំង សមត្ថកិច្ចយើងបានតាមដានយូរមកហើយ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងយប់ និងរងចាំធ្វើកំណត់ហេតុនៅព្រឹកថ្ងៃទី១៨បន្ត ដើម្បីដំណើរការតាមនិតិវិធីច្បាប់ ដោយខណៈនេះជនសង្ស័យទាំង៨នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ក្នុងនោះក៏មានមហាជនអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដែលបាន ចុះបង្រ្កាបទប់ស្កាត់ការរាលដាល គ្រឿងញៀននៅក្នុងភូមិសាស្រ្តស្រុកស្ទោង ដែលជាករណីទី២មកហើយ ដែលបានបង្រ្កាបគ្រឿងញៀន និងទទួលលទ្ធផលល្អប្រសើរ ដោយឡែកប្រជាពលរដ្ឋបានចម្ងល់យ៉ាងខ្លាំងថា ហេតុដូចម្តេចបានជា ក្មេងសិស្សសាលាដែលរៀននៅក្នុងវិទ្យាល័យសេរីសោភ័ណ ហើយក៏ជាអ្នកនាំគ្រឿងញៀនទៅបង្វក់ស្មារតីសិស្សក្នុងសាលា បែរជាអាជ្ញាធរស្រុក និងកម្លាំងសមត្ថកិច្ចក្នុងស្រុកហេតុអ្វីបាន ជាមិនដឹង រួមទាំងលោកគ្រូ និងអ្នកគ្រូ តែបែរជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដឹងទៅវិញ។

ដោយ  ប៊ុន រដ្ឋា