Kim Panha:
ភ្នំពេញ៖បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយខ្លែមសំដីឃើញយុវជនម្នាក់ទៀតជិះម៉ូតូមកឈប់និយាយក្បែរនោះហើយហៅបង្ខំអោយផឹកស្រាជាមួយពេលគេមិនព្រមផឹកទារអោយគេទិញស្រាបៀរអោយកន្លះកេះយុវជននោះបានទាញមួកសុវត្ថិសវាយបែកក្បាលតែត្រូវគេវាយវិញឡើងហើមមុខត្រូវសមត្ថកិច្ច
ចាប់យកមកប៉ុស្តិ៍សួរនាំ។
ហេតុការណ៍នេះបង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែមករាឆ្នាំ ២០១៧ នៅចំណុចមុខផ្សារត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា
ជនរងគ្រោះឈ្មោះហា សុឃឹម ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជិតវត្តត្រពាំងកសាង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្ករឈ្មោះប៉ាវ ភេទប្រុសអាយុ៤៣ ឆ្នាំ មុខរបរត់ម៉ូតូឌុប។
សមត្ថកិច្ចបានឱ្យដឹងថានៅពេលកើតហេតុបុរសបង្កខាងកំពុងអង្គុយផឹកសុីមានគ្នា២នាក់
អស់ស្រាថ្នាំ១លីតខណៈពេលនោះមានយុវជរងគ្រោះខាងលើបានជិះម៉ូតូមកហើយឈប់នៅក្បែរនិយាយទូរស័ព្ទពេលនោះជនបង្ករក៏បានហៅយុវជនខាងលើថាមកដាក់មួយកែវដោយយុវជនរូបនោះឆ្លើយថាខ្ញុំអត់ចេះផឹកទេ
ហើយស្រាប់តែជនបង្ករចុះទាញដៃហើយសំឡុតថាបើមិនផឹកទិញស្រាអោយកន្លះហើយពោលពាក្យថាហែងឬកម្លេះទាញ់មួកសុវត្ថិភាពវាយជនរងគ្រោះមួយមួកបែកមុខហូរឈាមជោកខ្លួនបង្ករឱ្យមានការភ្ញាក់ផ្អើលវាយទៅវាយមកទើបបណ្តាយឱ្យរបួសទាំងសងខាងតែម្តង
ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងជនបង្ករនិងជនរង
គ្រោះមកប៉ុស្តិ៍ចោមចៅដើម្បីសួរនាំតែម្តង៕



































