គ្រាប់រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះជាច្រើនត្រូវកម្លាំជំនាញ់ស៊ីម៉ាក់ធ្វើការបំផ្លាញចោល

0

តាកែវ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានកម្លាំងជំនាញស៊ីម៉ាក់ធ្វើការបំផ្លាញចោលបន្ទាប់ពីធ្វើការរុករកប្រមូលបានក្នុងពេលកន្លងមកក្នុងទូទាំងស្រុកអង្គរបូរី។

ការបំផ្លាញ់គ្រាប់មិនទានផ្ទុះជាច្រើននេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចដែលមាន សុវត្ថិភាព ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
បើយោងតាមសម្តីលោក ហម ខាន់ អនុប្រធានគ្រប់គ្រងគម្រោង NPA (USDOS/WRA)ដែលជាជំនួយ របស់សហរដ្ឋអាមេរិចបានឲ្យដឹងថា នៅក្នុងគម្រោងរបស់ក្រុមលោកមានការបែងចែកជា៣ក្រុមសំខាន់ៗ ដែលក្រុមទី ១ មានទួនាទី ស្រាវជ្រាវរកគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្រុមទី២មានទួនាទី បោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងក្រុមទី៣មានទួនាទីកម្ទេច ចោលនូវគ្រាប់ដែលប្រមូលបានទាំងអស់នោះ។លោកបន្តថាចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រមូបាន់និងត្រូវយកមកកម្ទេចចោលនៅពេលនេះសរុបចំនួន១៤ គ្រាប់ ដែលក្នុងនោះមាន គ្រាប់ត្បាល់ប្រភេទ៨១ចំនួន០៤គ្រាប់ គ្រាប់ ប្រភេទ៨២ចំនួន០៣គ្រាប់ ប្រភេទ 60ចំនួន០៤គ្រាប់ ប្រភេទM៧៩ចំនួន០២និង B៤០ចំនួន០១គ្រាប់។

ជាចុងក្រោយលោក ហម ខាន់ បានអំពាវនាវដល់ប្រជាជនដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសូមកុំប៉ះពាល់ឲ្យសោះ និងត្រូវ រាយការណ៍មកមន្ត្រីជំនាញជាបន្ទាន់ដើម្បីប្រម៉ូលយកមកទុកបំផ្លាញ់ចោលជៀសវាងគ្រោះដល់បងប្អូនយើងទៅថ្ងៃក្រោយ៕(វីរៈ)