សមត្ថកិច្ចកាំកុង​ត្រូល ខេត្តកំពត​-​កែប​ចុះ ត្រួតពិនិត្យ ផលិតផលទំនិញដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារ

0

Uong Veung  ក្នុងក្រុងកំពត.  ដោយអនុវត្តនូវតួនាទីនិងភារកិច្ចជាប្រចាំ របស់មន្ត្រីសមត្ថកិច្ចជំនាញ សំដៅរួមចំណែកការពារ និងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋ តាមរយៈ សុវត្ថិភាពចំណីអាហារ ពិសេស នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាមជិតចូលមកដល់ខាងមុខនេះ ។
នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧ ក្រុមមន្ត្រី សាខាកាំកុងត្រូល ប្រចាំខេត្តកំពត ខេត្តកែប បានសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកំពត។ បានចុះប្រតិបត្តិការត្រួតពិនិត្យផលិតផលទំនិញ ដែលមានលក្ខណៈ​ ខូចគុណភាព​ និងហួសថ្ងៃ​ ខែ​ ឆ្នាំ​ កំណត់នៃការប្រើប្រាស់នៅតាមផ្ទះ និងតាមផ្សារម៉ាតមួយចំនួនក្នុងក្រុងកំពតខេត្តកំពត ។ ជាលទ្ធផល សមត្ថកិច្ចកាំកុងត្រូលបាន ដកហូតនូវទំនិញមួយចំនួនរួមមានទឹកក្រូច នំចំណី អាហារច្រកវិចខ្ចប់ ដែលមានលក្ខណៈ ហួសថ្ងៃខែ ឆ្នាំកំណត់ការប្រើប្រាស់និងមានលក្ខណៈ កំពិត ច្រេះស៉ី ដាចធ្លុះធ្លាយជាដើម។
ជាមួយគ្នានោះសមត្ថកិច្ចកាំកុងត្រូល​ ក៏បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់អាជីវករ​ ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​លើបញ្ហាការរៀបចំដាក់តាំងលក់នូវផលិតផល​ទំនិញទាំងឡាយ​ ឲ្យ​មាន​លក្ខណៈ​អនាម័យ​ សណ្ដាប់ធ្នាប់ ចៀសវាងមានសំបក​ កំប៉ុង​ ច្រកវិចខ្ចប់​ មានការធ្លុះធ្លាយ​ កំពិត​ ច្រេះស៊ីព្រមទាំងហាម ដាក់តាំងលក់លាយឡំនិងទំនិញ ប្រើប្រាស់ជាមួយនឹងទំនិញហូបចុក និងមុនទទួលទំនិញ​ ពីអ្ន​កចែកចាយត្រូវ មើលផ្លាកសញ្ញា​ យីហោ​ ថ្ងែខែឆ្នាំផលិត​ឲ្យ​បាន​ ច្បាស់លាស់ ។
បើពុំដូច្នោះទេ កាលណាប្រជាពលរដ្ឋទិញយកទៅហូបចុក ហើយមានបញ្ហាគ្រោះថ្នាក់ដល់សុខភាពឬអាយុជិវិត នៅពេលសមត្ថកិច្ចរកឃើញ អ្នកលក់ត្រូវប្រឈមនឹងច្បាប់។
ប៉ុន្តែទោះបីយ៉ាងណា តាមការកត់សំកល់ ពីមន្ត្រីជំនាញ បានបង្ហាញបញ្ជាក់ឲ្យដឹងថា៖ អាជីវករមួយចំនួនធំ មានការយល់ដឹងល្អប្រសើរទាំងការរៀបចំដាក់តាំងលក់ និងគុណភាព សុវត្ថិភាពចំណីអាហារទំនិញផងដែរ។