រដ្ឋបាលខេត្តស្វាយរៀងសន្និបាតបួកសរុបលទ្ធផលការងារឆ្នាំ2016លើកទិសដៅការងារឆ្នាំ2017បន្តទៀត

0

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែនវិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រសីមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោក លោកស្រីមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ប្រធានក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ប្រធានក្រុមប្រឹក្សា អភិបាល និងអធិការក្រុង ស្រុក ទាំង៨ មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ស្មៀនឃុំ-សង្កាត់ ទាំង៨០ ប្រធានច្រកទ្វារព្រំដែននានា វរការពារព្រំដែនទាំងអស់ និងមន្រ្តីរាជការសាលាខេត្ត សរុប ៤៥០រូប នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាព ចំនួន ០៦ ដូចខាងក្រោម ៖
១.ស្នងការដ្ឋាននគរបាលខេត្ត: ប្រធានបទ ” ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឆ្នាំ២០១៦”
២.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត: ប្រធានបទ “ការងារផលិតកម្មដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្ម”
៣.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត: ប្រធានបទ “ការងារផ្លូវជនបទឆ្នាំ២០១៦”
៤.រដ្ឋបាលក្រុងបាវិត: ប្រធានបទ “ការងារអនាម័យ បរិស្ថាន”
៥.រដ្ឋបាលឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍: ប្រធានបទ “ការផ្ដល់សេវារដ្ឋបាល និងការអនុវត្តមូលនិធិឃុំ”
៦.ក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែន ។

ក្នុងឱកាសនោះដែរលោក ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ធ្វើការផ្ដាំផ្ញើ ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការបំពេញតួនាទីភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត សំដៅជំរុញការកសាង និងការអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តឲ្យបានល្អប្រសើរ ជាពិសេសសហការចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ស្របតាមអភិក្រមទាំងបី ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព៕សូមបញ្ជាក់ថាសន្និបាតនេះមានរយៈពេញមួយថ្ងៃនារសៀលថ្ងៃដដែលនេះលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីភាពតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអញ្ជើញបិទសន្និបាតនេះ។