ជនសង្ស័យ០១នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក

0

ខេត្តកណ្តាល): ជនសង្ស័យ​០១នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២២h០៥នាទី ស្ថិតនៅចំណុចផ្លូវលំភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យ០១នាក់ឃាត់ខ្លួន

មានឈ្មោះ ឈន់ វណ្ណា ភេទ ប្រុស អាយុ៤៥ឆ្នាំ ០ជនជាតិខ្មែរ កម្មករសំណង់ស្នាក់នៅ ទីលំភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងការបង្ក្រាបករណីគឿងញៀននេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
១-ម្សៅក្រាមថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០៥កញ្ចប់មធ្យម ២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកនូគា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា:
-កម្លាំងជំនាញអធិការដ្នាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍បែកចានបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើទើបកម្លាំងជំនាញបានចុះទៅបង្រ្កាបបាន០១នាក់​ និងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ ខាងលើឆ្លើយថាថ្នាំញៀនទាំអស់នេះខ្លួនទិញពីមុខសញ្ញានៅមុខពេទ្យលោកសង្ឃចំនួនម្ភៃមុឺន
រៀលសម្រាប់យកមកលក់បន្ត។
-បច្ចប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធី។