ឯកឧត្តម ឧស្ម័ន ហាសាន់ អញ្ជើញ ជាអធិបតីភាព វេទិកាពិគ្រោះយោបល់ស្វែងរកលក្ខខណ្ឌការងារល្អ

0

(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ឋសហជីពជាសមាជិក សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC ចំនួន១២១ រូប បានចូលរួមវេទិកាពិគ្រោះយោបល់ស្វែងរកលក្ខ័ណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់សមរមសម្រាប់កម្មករ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្រោមអធិបភាពឯកឧត្តម ឧស្ម័ន ហាសាន់ រដ្ឋលេខាធិការក្រសួបការងារ ។ នៅក្នុងឱកាសនោះសមាជិកនៃអង្គវេទិកាបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ទៅលើប្រធានបទ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ដែលបានលើកឡើងទាំងផលវិជ្ជមាន និងអវិជ្ជមាន ដើម្បីផ្សព្វផ្សាយដល់សមាជិកសហជីព ក៏ដូចប្រជាពលរដ្ឋដែលមាន បំណងចង់ទៅធ្វើការជាពលករនៅក្រៅប្រយទេស ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានប្រជាពលរដ្ឋ ដែលបានទៅធ្វើការនៅក្រៅប្រទេសចំនួន១,១៥លាន នាក់ និងបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណ១,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ​ ៕

ណូ​ ចាន់ណា