Uong Veung 2:
ខេត្តកំពត៖. នៅវេលាម៉ោង២និង២៩នាទីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះ កម្លាំងកងអន្តរាគមន៍ពិសេស ដែលដឹងនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
រួមនិងកម្លាំងជំនាញ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន
នៃស្នងការដ្ឋាលនគរបាលខេត្តកំពត។នៅក្នុងបង្ក្រាបនេះដែលដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ជាមួយគ្នានោះដែរ ត្រូវបានសម្របសម្រួលនិតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជ្ញារងអមសាលាដំបូងខេត្តផងនោះ បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាសគ្រឿងញៀនកន្លែងថ្មីមួយ ដែលស្ថិតក្នុងភូមិចង្កៀងខាងលិច ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
បើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី អឹុង ជីវ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ ក្នុងករណីបង្ក្រាបនេះឃាត់ខ្លួនមនុស្ស៤នាក់៖
ទី ១ ឈ្មោះ យ៉ង មឿន ភេទប្រុសអាយុ២៩ឆ្នាំ។
ទី ២ ឈ្មោះ សុង ដារីន ភេទប្រុសអាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិចង្កៀងខាងលិច ឃុំដងទង់ ស្រុកដងទង់។
ទី ៣ ឈ្មោះ ផៃ សំណាង ភេទប្រុសអាយុ២៤ឆ្នាំ។
ទី ៤ ឈ្មោះ ភឹម វរៈ ភេទប្រុសអាយុ២០ឆ្នាំពីនាក់ខាថក្រោមនេះរស់នៅភូមិចង្កៀងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
ខណៈពេលបង្ក្រាបភ្លាមៗនោះដកហូតបានម្សៅក្រាមពណ៌សសារុប ចំនួន១១កញ្ចប់ នៅក្នុងនោះមាន៥កញ្ចប់ធំនិង៦កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ៤នាក់នេះត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់ស្នងការដ្ខាននគរបាលខេត្ត ដើម្បីសាកសួរបន្តតាមនិតិវិធីនិងកសាងសុំណុំរឿងបញ្ជូនទៅកានតុលាការចាត់ការទៅតាមផ្លូវច្បាប់។



































