លោកអភិបាលខណ្ឌនិងលោកស្រីអនុប្រធាន សាខាកាកបាទក្រហមកម្ពុជានាំយកអំណោយនិងថវិកាជូនគ្រួសារយុវតីពិការភាពពីកំណើត

0

(ភ្នំពេញ)÷នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧នេះបន្ទាប់ពីលោក ហែមដារិទ្អភិបាលខណ្ពោធិ៍សែនជ័យបានលឺដំណឹង​​​ថាមានយុវតីម្នាក់ពិការភាពតាំងពីកំណើតរស់នៅក្នុងគ្រួសារក្រលំបាកជីវភាពខ្លះខាតនោះលោកបាននាំយកអំណោយនិងថវិការបស់សាខាកាកបាទក្រហមកម្ពុជាចែកជូនគ្រួសារយុវតីពិកាភ្លាមៗ

ដោយមានការចូលរួមពីលោកស្រី អ៊ឹម ថាវីជា
អនុសាខាកាកបាទក្រហមកម្ពុជាលោកស្រី
ឃឹម ស៊ុននីអភិបាលរងខណ្ឌព្រះចៅអធិការ
វត្តតាំងក្រសាំងខាងជើងមន្ត្រីសាលាខណ្ឌនិងសង្កាត់ជាច្រើនរូបផងដែរ។គ្រួសារយុវតីអភ័ព្វមួយនេះ មានទីលំនៅ ផ្ទះលេខ៥៤ ក្រុមទី២ ផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលគួរឲ្យអាណិតឈ្មោះ ហ៊ុល ស្រីណែត អាយុ២១ឆ្នាំ ជាកូនច្បង​ក្នុងចំណោមកូន៣នាក់ ស្រីទាំង៣ មានម្តាយឈ្មោះ ហ៊ុ ស្រីលុយ អាយុ៤០ឆ្នាំ ​ដោយមើល​ថែនាង​ពិការតាំងពីចាប់កំណើត មកទល់ពេលនេះរយៈពេល២១ឆ្នាំហើយ ដែលមានឪពុកឈ្មោះ ហ៊ុល សារិន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាព។

អំណោយដែលប្រគលជូនពេលនេះរួមមាន:
អង្ករ៥០គីឡូក្រាមមីទឹកត្រីទឹកស៉ីអ៊ីវថវិកាចំនួន៥៥ម៉ឺនរៀលនិងគ្រឿងឧបភោគមួយចំនួនទៀតផងដែរ។

លោក ហែម រិទ្ធិអភិបាលខណ្ឌបានឱ្យដឹងថា
ទីណាបងប្អូនប្រជាពលរដ្ឋមានទុកទីនោះមានខ្ញុំរួមសុខរួមទុកជាមួយគ្នាជានិច្ច៕