បុរសម្នាក់ចងកសម្លាប់ខ្លួននៅជាប់ចេតិយវត្តអង្គតាមិញដោយមិនដឹងមូលហេតុ

0

ភ្នំពេញ៖បុរសម្នាក់បានចងកសម្លាប់ខ្លួននៅជាប់ចេតិយវត្តអង្គតាមិញដោយមិនដឹងមូលហេតុ។ហេតុការណ៍នេះបានបង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧ស្ថិតនៅក្នុងវត្តអង្គតាមិញសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បុរសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាជាសន្តិសុខមិនដឹងថាក្រុមហុនអ្វីនោះទេ ហើយកាលពីយប់ថ្ងៃទី១៨មករាគេបានឃើញជនរងគ្រោះបានដើរឆ្លេឆ្លាទៅវិញទៅនៅក្បែរកន្លែងកើតហេតុដោយមិនដឹងមានរឿងអ្វីនោះទេ ហើយស្រាប់តែព្រឹកឡើងមានប្រជាពលរដ្ឋផ្សេងទៀតបានដើរមកក្បែរម្តុំកន្លែងកើតហេតុក៏ប្រទះឃើញសាកសពចងកជាប់និងចេត្តិយស្លាប់តែម្តង។
ក្រោយពេលកើតហេតុបានមកពិនិត្យកោសល្យវិច្ច័យដើម្បីអោយដឹងថាជារឿងចងកពិតឬយ៉ាងណា ហើយកំពុងស្វែងរកគ្រួសារសពផងដែរ៕