អ្នកកត់ឆ្នោតកន្ទុយលេខមួយចំនួនត្រូវអាវុធហត្ថខេត្តចុះឃាត់ខ្លួនបានជាបន្តបន្ទាប់

0

មាស វីរៈ:
តាកែវ ÷ អ្នករកស៊ីកត់ឆ្នោតកន្ទុយលេខវៀតណាមមួយចំនួនត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកម្លាំងមូលដ្ឋានក្នុងស្រុកសំរោងចុះចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួមនិងវត្ថុតាងបញ្ជូនឡើងតុលាការ។
ការចុះបង្ក្រាប់បទល្មើសល្បែងស៊ីសងនេះបានធ្វើឡើងពីរថ្ងៃជាប់ៗគ្នាក្នុងមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបាន ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់យកមកកសាងសំណុំរឿង។
តាមការឲ្យដឹងពីលោកវរៈសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជ អាវុធហត្ថទទួលបន្ទុកបានប្រាប់ថា ជនសង្ស័យករណីជាប់ពាក់ព័ន្ធនិងល្បែងស៊ីសងខុសច្បាប់ដែលបង្ក្រាបបាននេះគឺធ្វើឡើងពីរថ្ងៃជាប់ៗគ្នា លើកទីមួយគឺនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ទី១ឈ្មោះ ពក សុខលេង ភេទប្រុស អាយុ៣០ឆ្នាំ
ទី២ឈ្មោះ ចយ សំណាង ភេទប្រុស
អាយុ៤៣ឆ្នាំទាំងពីរនាក់រស់នៅភូមិអង្កក្តី ឃំុទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
ទី៣ឈ្មោះ ហៀង ប៊ុនហាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកញឹក ឃំុខ្វាវ ស្រុក សំរោង ខេត្ត តាកែវ។
ចំណែកវត្ថុតាំងរួមមាន
ម៉ូតូ០៣គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង ប្រាក់ខ្មែរ២៧៩៧០០រៀល
និងសៀវភៅកត់កន្ទុយលេខ០១ក្បាលផងដែរ។ ចំណែកលើកទីពីរគឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ និងបានចាប់ឃាត់ខ្លួនស្ត្រីដែលជាជនសង្ស័យម្នាក់ទៀតមានឈ្នោះ សំ ស្រីឡែន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិក្តី ឃំុសឹង្ហ ស្រុក សំរោង ខេត្តតាកែវ។
ឯវត្ថុុតាងដែលដកហូតបានរួមមាន
ទូរស័ព្ទដៃ០២គ្រឿង ប្រាក់ខ្មែរ១៧០០០រៀលនិងសៀវភៅកត់ កន្ទុយលេខមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងបួននាក់រួមទាំងវត្ថុតាងទាំងអស់ត្រូវបានការិយាល័យស្រាវជ្រាវនៃកងរាជអាវុធហត្ថកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវចាត់ការតាមនីតិវិធី៕(វីរៈ)