ស្ទឹងត្រែង:រថយន្តក្រុងរបស់ក្រុមហ៊ុននាគក្រហមបើកក្នុងល្បឿនលឿនគៀមន្ត្រអាវុធហត្ថខេត្ត២នាក់ដែលកំពុងជិះម៉ូតូឌុបគ្នាបណ្តាលអោយរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេម៉ោ ង១៣:២៥នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៩បត់ចូលភូមិចំការលើ ស្ថិតក្នុងភូមិថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង។
អ្នកឃើញហេតុការណ៍បាននិយាយថា:មុនពេលកើតហេតុគេបាន
ឃើញរថយន្តក្រុងខាងលើបានបើកក្នុងល្បឿនលឿនចូលមកទីរួមខេត្តស្ទឹងត្រែង ក្រោយមកស្រាប់តែលឺសម្លេងប៉្រាវ ក៍ឃើញម៉ូតូមួយគ្រឿងដែលជិះស្របទិសគ្នាដួលត្រឡប់ត្រឡិនតែម្តង។ក្រោយហេតុការណ៍គេមិនបានឃើញរថយន្តបង្កឈប់នោះទេត្រូវបានអ្នកធ្វើដំណើរតាមផ្លូវ
នាំគ្នាជិះដេញតាមរថយន្តបង្កររហូតដល់រថយន្តនោះមកឈប់នៅមុខសាលាខេត្តទើបអាវុធហត្ថខេត្តមកដល់ទើបធ្វើការឃាត់រថយន្តនិងចាប់ខ្លួនតៃកុងរថយន្តប្រគល់ ឱ្យទៅប៉ូលិស ។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តបង្ករម៉ាក UNIVESE ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ
3D-8053 បើកបរដោយបុរសម្នាក់ឈ្មោះមុយ ឈុតភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិអញ្ចាញថ្មីឃុំនគរធំក្រុងសៀមរាប។
ចំណែកឯនារីរងគ្រោះទី១ឈ្មោះ សាយ សុខន ភេទស្រី អាយុ២៨ឆ្នាំ
រស់នៅភូមិត្រពាំងព្រីង ស្រុកថាឡាបរិវ៉ាត់.។
ទី២ឈ្មោះ ហេង នីកា ភេទស្រី អាយុ២២ឆ្នាំ រស់នៅ ស្រុកថាឡាបរិវ៉ាត់ជាមួយគ្នា.អ្នកទាំង២ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យយោធាភូមិភាគ១ ។
ចំណែកឯរថយន្តបង្ករត្រូវបានបាន ប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃ
ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនិតិវិធី ៕ងិនលីម



































