ភ្នំពេញ….ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកកាបូបបានសម្រេចហើយនាំគ្នាជិះរត់គេចខ្លួនតែត្រូវម្ចាស់ឃើញទាន់បានស្រែកថាចោរៗផ្អើលដល់ប្រជាការពារភូមិនិងសមត្ថកិច្ចប៉ុស្តិ៍នាំគ្នាឡោមព័ន្ធដេញចាប់យ៉ាងប្រផិតប្រផិងធ្វើអោយចោរភ័យស្លន់ស្លោបោះកាបូបចោលរួចរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៧នៅចំណុចរោងចក្រក្រោន ផ្លូវវែងស្រេង ទល់មុខវត្តគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីម្ចាស់រថយន្តបានអោយដឹងថាមុនពេលកើតហេតុរូបគាត់២នាក់ប្តីប្រពន្ធបានជិះរថយន្តដឹកអង្ករបានឈប់ញុំអីនៅចំណុចខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូអាសងកូរ៉េពណ៍ក្រហមអត់មានស្លាកលេខ មកឈប់នៅជិតនោះហើយអោយបក្សពួក
ម្នាក់បើកទ្វារចូលយកកាបូបលុយរួចជិះចេញ ហើយខ្លួនឃើញក៏ស្រែកថាចោរៗ ធ្វើអោយមានការដេញតាមយ៉ាងប្រផិតប្រផិងធ្វើអោយជនសង្ស័យភ័យស្លន់ស្លោបោះកាបូបចោលជិះរត់យករួចខ្លួន។សមត្ថកិច្ចបានអោយអោយដឹងថាក្នុងកាបូបលុយនោះមានលុយចំនួន ៤៥០ ០០០ម៉ឺនរៀល ខ្សែ.ក២ខ្សែនិងមានកាតក្រីម៉ូតូ និងសំភារ:មួយចំនួនទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានរក្សាទុកសំភារ:ទាំងនោះដើម្បីជូនម្ចាស់ដើមវិញ រីឯជនសង្ស័យសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ព្រោះជាមុខសញ្ញាយ៉ាងសកម្មនៅខណ្ឌពោធិ៍សែនជ័យនេះ។ បញា




































