មេក្លោងគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័តត្រូវបានឃាត់ខ្លួនដកហូតបានថ្នាំញៀន៩កញ្ចប់ធំនិងប៊ិចកាំភ្លើងមួយដើម

0

ភ្នំពេញៈ សម្ថតកិច្ចខណ្ខមានជ័យសហការណ៍កម្លាំងប៉ុស្តិឃាតខ្លួនមេក្លោងជួញដូរសារធាតុញៀន១នាក់កាលពីវេលាម៉ោង១និង០០នាទីស្ថិតនៅតាមផ្ទះលេខ៦៤៩ក្នុងភូមិដំណាក់ឆំ៤សង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការ ខាងលើនេះដឹកនាំដោយលោក ហួរ ម៉េងវាង អធិការងខណ្ឌមានជ័យនិងលោក ម៉ៅ សាវឿន នាយប៉ុស្តិស្ទឹងមានជ័យនិងកម្លាំង អធិការខណ្ឌមានជ័យ ជាច្រើនទៀតចូលរួម។លោក ហួរ ម៉េងវ៉ាងអធិការរងមានជ័យ បានអោយដឹងថាជនសង្ស័យមានឈ្មោះ ណែម រតនះ អាយុ ៣៣​ ឆ្នាំមុខរបរមិនពិតប្រាកដ​ មានទីលំ​នៅ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ លោកបានបន្តទៀតថាក្នុងប្រតិបត្តិកានេះកម្លាំងរបស់លោកបានតាមដានជនសង្ស័យម្នាក់នេះជាយូរមកហើយនៅថ្ងៃនេះក៏បានឃើញជនសង្ស័យនេះបាននិងកំពុងតែស៊ីបាយនៅអាស្រ័យដ្ឋានខាងលើនេះបានឃាត់ខ្លួនមកបានរកឃើញនៅក្នុងខ្លួនមានម្សៅក្រាមសថ្លា(ថ្នាំញៀន )ចំនួន៩កញ្ចប់ធំ(ធំ១និងតូច៨កញ្ចប់)និងកាំភ្លើងប៊ិច១ដើម។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនបន្តទៅអធិកាខណ្ខមានជ័យចាត់ការបន្តទៅតាមនិតិវិធីច្បាប់។