ប្រជា​ពល​រដ្ឋ​ចំ​នួន​ជាង​៦០នាក់តវ៉ា​​ឱ្យ​តុលា​ការ​ដោះលែង តំណាង​សហ​គ​ម​ន៍​ដី​ធ្លី

0

សៀមរាប៖ ប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ឃុំត្បែង និង​ភូមិ​រលំ​ទូក​នៃ​ស្រុក​ស្វា​យ​លើ បាន​នាំ​គ្នា​ស្នាក់នៅ​មុខ​តុលា​ការ​ខេត្ត​សៀមរាប ដោយ​មាន​ទាំង​ស្បៀងអាហារ ព្រមទាំង​ច​ង្រ្កា​​​​ន​ ចាន ឆ្នាំង​​មក​ជាមួយ​ផង។​​
​ពួក​​គេ​​មាន​គំ​រោង​ស្នាក់នៅ​ជា​ច្រើន​ថ្ងៃ ​ដើ​​​​​ម្បី​​តវ៉ា​​ឱ្យ​តុលា​ការ​ដោះលែង តំណាង​សហ​គ​ម​ន៍​ដី​ធ្លី តំ​ប​​​ន់​​​ចំ​បក​៣ដើម ឈ្មោះ​លោក​ ចាន់ រិទ្ធ ដែល​តុលា​ការ​បាន​សំ​រេច​ឃុំ​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​​ជា​បណ្ដោះ​​​អាសន្ន រយៈពេល​៤ថ្ងៃ​​មក​ហើយ​​នោះ​។​
​ភរិយា​ របស់​​តំ​​​​ណា​ង​​​សហគមន៍​​ទំនាស់​ដីធ្លី ​ចំបក់៣ដើម​ គឺ​អ្នក​ស្រី ឃី ​ភារ​ម្យ​។​​​អ្នក​ស្រី​មាន​ប្រ​សាសន៍​ ក្រោយ​ពី​ចូល​ជួប​​តំណាង​អយ្យ​ការ​នៃ​​សំ​​ណុំ​រឿង​​ក្តី​ នៅព្រឹកថ្ងៃច័ន្ទទី២៣​ខែ​មក​រា​ថា​តុលា​ការ​​បាន​​​ចោទ​ប្រ​កាន់​ប្ដី​ ​របស់​អ្នក​ស្រី ពី​បទ​ឆរ​បោក​ ក្នុង​រឿង​ល​ក់​ដីធ្លី ទៅ​ឱ្យ​ឈ្មួញ​។ អ្នកស្រី​បាន​បដិ​សេធ ចំពោះ​រឿង​នេះ ហើយ​ថា​​ប្ដី របស់​គាត់ មិនដែល​ឆរ​បោក​ នរ​ណា​ម្នាក់ ក្នុង​រឿង​លក់​ដី​ធ្លី ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។​
អ្នកស្រី ​ឃី​ ភា​រ​ម្យ យល់​ថា​ការ​ចាប់ខ្លួន​ប្ដី របស់​គាត់​នេះ ​អាច​ជា​ការ​គំ​រាម​​​កំ​ហែង​ទៅ​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី ហើយ​អ្នក​ស្រី ទាម​ទារ​ឱ្យ​តុលា​ការ ត្រូវ​តែ​ដោះ​លែង​​ មកវិញ​។​​
​​ចំណែក អ្នកនាំពាក្យ​សាលា​ដំបូង ខេត្ត​សៀម​រាប លោក យិ​ន ស្រាង​ ឱ្យ​ដឹង​ថា​​ករ​ណី​ចាប់​ខ្លួន​តំ​​ណា​ង​សហគមន៍​ទំនាស់​​ដីធ្លី ចំបក់៣ដើម នៅ​ស្រុក​​ប​ន្ទា​យ​ស្រី​នោះ គឺ​ជា​រឿង​​ឆរ​បោក​លុយ ពី​​​អ្នក​ទិ​​ញ​​ដី សុទ្ធសាធ មិន​មែន​ជា​រឿង​ពាក់ព័ន្ធ​និង​ការ​តវ៉ា​រឿង​ដី​ធ្លី​ទេ។ លោក​​​យិ​ន ស្រាង បញ្ជា​ក់​ថា តំ​ណាងសហគមន៍ចំបក់៣ដើម លោក​ចាន់ រិទ្ធ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ឆរ​បា​ក​លុយ ពី​អ្នក​​​ទិ​ញ​ដី​ម្នាក់ ដែល​លោក​សុំ​មិន​ប្រាប់​ឈ្មោះ ចំនួន​ជាង២ម៉ឺន​​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​គ្មាន​ដី​ឱ្យ​គេ។​​
​​អ្នក​​ស៊ើប​អង្កេត របស់​​អង្គ​ការ​​សិទ្ធិមនុស្ស លី​កា​ដូ(LICADHO)ខេត្ត​សៀម​រាប លោក ចៅ ​ល័​​ក្ខ​​វណ្ណា ដែល​តាម​ស្រាវជ្រាវ​ករណី​នេះ រក​​​ឃើ​​ញ​ថា​ថ្វីត្បិតតែ លោក ចាន់ រិទ្ធ ជា​តំណាង​សហគមន៍​ទំ​នា​ស់​​​​ដី​​ធ្លី​មែន ប៉ុន្តែ​ករណី​ចាប់​ខ្លួន គឺ​ស្ថិត​នៅ​លើ​រឿង​ផ្ទាល់​ខ្លួន ច្រើនជាង​​រឿង​តវ៉ា សម្រាប់​ប្រ​យោ​ជ​ន៍​សហ​គ​មន៍​​​។ លោក ចៅ​​ ល័​ក្ខ​​​​​​​​​វណ្ណា បញ្ជាក់​ថា​​អង្គ​ការ​របស់​លោក កំពុង​សិក្សា​នឹង​ស្រាវ​ជ្រាវ ឱ្យ​ស៊ី​ជម្រៅ​ក្នុង​រឿង​នេះ ដើម្បី​ពិ​ចារ​ណា​ទៅ​លើ បញ្ហា​ដែល​ថា​តើ​គួរ​ផ្ដល់​មេ​​ធាវី ការពារ​ឬក៏​មិន​ផ្ដល់​។
​ទី​បញ្ជា​ការ​ដ្ឋាន កងរាជអាវុធហត្ថ ខេត្ត​សៀម​រាប ធ្លាប់​បាន​អញ្ជើញ តំណាង​សហ​គ​ម​ន៍​ទំ​​នា​​ស់​​​ដីធ្លី ​លោក​ ចាន់ រិទ្ធិ ឱ្យ​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ នៅថ្ងៃទី៥ខែកញ្ញា​ ប៉ុន្តែ​ត្រូវ​បាន​លោក​បដិ​​សេធ ហើយ​កាល​ពីវេលាម៉ោង៣​ទៀបភ្លឺ​ថ្ងៃ​ទី៤​ខែ​កញ្ញា ពេល​ដែល​លោក​​កំពុង​ដេកលក់ នៅ​ក្នុង​​ផ្ទះ​​ ស្រាប់​តែមានរឿងជនប្រដាប់អាវុធ១ក្រុម ទៅ​លួច​បាញ់​ប៉ង​ធ្វើ​ឃាត បណ្ដាល​ឱ្យ​លោក ចាន់ រិទ្ធ រត់ចោល​ផ្ទះ តាំង​តែ​ពី​ពេល​នោះ មក ៕