ប្លន់ម៉ូតូមិនទាន់បានមួយដង្ហេីមចង្រឹតផងត្រូវ ជាបអន្ទាក់ប៉ូលិសស្រុកព្រះស្តេច

0

ព្រៃវែង÷យុវជនចំនួន3នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកព្រះស្តេចស្ទាក់ចាប់ឃាត់ខ្លួនបន្ទាបពីធ្វេីសកម្មភាពកំហែងយក(ប្លន់)ម៉ូតូឌ្រីមសង់មួយគ្រឿងពីជនរងគ្រោះ។ហេតុការណ៍សមត្ថកិច្ចស្ទាក់ចាប់ជនសង្សយ័ប្លន់ម៉ូតូខាងលេីធ្វេីឡេីងកាល់ពីថ្ងៃពីថ្ងៃទី23ខែមករាឆ្នាំ2017វេលាម៉ោង14នឹង30នាទីស្ថិតក្នុងភូមិកងនាងឃំុនឹងស្រុកព្រះស្តេចខេត្តព្រៃវែង។លោកឧត្តមសេនីយ៍ទោស្រេងជាស្នងការនគបាលខេ្តត្តព្រៃវែងបានឲអ្នយកពត័មានយេីងដឹងថាកាល់ពីថ្ងៃថ្ងៃទី23ខែមករាឆ្នាំ2017មានជនសង្សយ័មួយក្រុមមានគ្នា3នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ័ខ្មៅពាក់ស្លាកលេខព្រៃវែង1G.2580សេរីឆ្មាំ2017បានធ្វេីសកម្មភាពំហែង(ប្លន់)យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ័ខ្មៅពាក់ស្លាកលេខពីព្រៃវែង1T.ជ3215ពីជនរងគ្រោះឈ្មោះលី ពុធធឿនភេទប្រុសអាយុ18ឆ្នាំដែលមានទីលំនៅភូមិផុតឃំុនឹងស្រុកព្រះស្តេចខេត្តព្រៃវែងហេីយជិះគេចខ្លួនហេីយភ្លាមៗ នោះជនរង
គ្រោះបានទូរសព្ទ័ទៅប្តឹងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកព្រះស្តេច។ហេីយសមត្ថកិច្ចស្រុកបន្ទាបពីបានទទួលដំណឹងភ្លាមក៏បានរាយកម្លាំងពួនស្ទាក់ចាប់បានជនសង្សយ័ភ្លាមៗនៅចំណុចភូមិតាម៉ៅឃំុរាធរស្រុកព្រះស្តេច។លោកស្នងការបានឲដឹងទៀតថាជនសង្សយ័ក្នុងករណីកំហែងយក(ប្លន់)ខាងលេីទី1.ឈ្មោះឈិន ពៅ(ហៅប៉ាង)ភេទប្រុសអាយុ
20ឆ្នាំរស់នៅភូមិដំណាក់សេរីឃំុស្មផងខាងត្បូងស្រុកកំចាុមារខេត្តព្រៃវែងទី2.ឈ្មោះជាឌីភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិឬស្សីនឹងទី3.ឈ្មោះមឿនវ៉ា(ហៅគោ)ភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិវាលឃំុនឹងស្រុកជាមួយគ្នាក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃេីញមានឧបករណ៍សម្រាប់កាច់សោករម៉ូតូមួយលំប្លេផងដែរ។ជនសង្សយ័ខាងលេីត្រូវបានសមត្ថកិច្ចកសាងសំណំុរឿងចាត់កាតយាមនិត្តិវិធីនៃច្បាប់៕វិចិត្រ