កាកបាទក្រហមផ្តល់អំណោយដល់ពលរដ្ឋទីទ័លក្រ៦គ្រួសារក្នុងសង្កាត់ព្រះពន្លា

0

បន្ទាយមានជ័យៈពលរដ្ឋទីទ័លក្រនិងមានជម្ងឺប្រចាំកាយចំនួន៦គ្រួសារដែលកំពុងរស់នៅក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
អំណោយត្រូវបានប្រគល់ជូនដល់ដៃពលរដ្ឋនៅតាមខ្នងផ្ទះទាំង៦គ្រួសារដោយលោក លី សារី និងក្រុមការងារសាខាកាកបាទក្រហមខេត្តនៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៧នេះ។
លោក លី សារី បាននិយាយថាអំណោយថ្វីត្បិតតិចតួចតែពិតជាអាចជួយសំរាលនូវទុក្ខលំបាកនឹងកាត់បន្ថយនូវការស្រែកឃ្លានរបស់បងប្អូនពិសេសកូនៗបានមួយរយះពេលខ្លីដែរ។បងប្អូនអាចទៅរកការងារខាងក្រៅធ្វើបានដើម្បីទទួលបានកម្រៃមកទប់ទល់និងជីវភាព។មួយវិញទៀតកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេច ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូររាល់ទុក្ខលំបាករបស់បងប្អូនមិនទុកអោយបងប្អូនចោលអោយស្លាប់ដោយការអត់ឃ្លាននោះទេ។ទីណាមានទុក្ខលំបាកទីនោះតែងតែមានកាកបាទក្រហមជានិច្ច។
ពលរដ្ឋត្រូវទទួលអំណោយរួមមាន១-ឈ្មោះ ឃួន នី ភេទស្រី អាយុ៦៧ឆ្នាំ ២-ឈ្មោះ ព្រំ ទេន ភេទប្រុសអាយុ៥៥ឆ្នាំ ៣-ឈ្មោះ យិន សីុថូយ ភេទស្រីអាយុ៤៥ឆ្នាំ ៤-ឈ្មោះ វឿន រឿត ភេទស្រីអាយុ២៩ឆ្នាំ ៥-ឈ្មោះ សេង ហេង ភេទស្រ ីអាយុ៧២ឆ្នាំនិងទី៦-ឈ្មោះ កែវ ផេង ភេទស្រីអាយុ៣៥ឆ្នាំ។ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មី១កេះ ត្រីខ១០កំប៉ុង ប្រេងឆា១លីត្រសាប៊ូម្សៅ១គីឡូទឹកត្រី៣ដប និងថវិកា១០មឺុនរៀល៕