បុរសចំណាស់ម្នាក់មកលេងកូននៅភ្នំពេញបាន២ថ្ងៃចេញទៅរកងូតទឹកងរកផ្លូវទៅវិញមិនឃើញ

0

Kim Panha:
ភ្នំពេញ៖ បុរសចំណាស់ម្នាក់បានធ្វើដំណើរមក ពីស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ មកលេងកូនស្រី២នាក់ ដែលជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះពេលមកដល់កូនស្រីបានឲ្យគាត់នៅចាំផ្ទះ ហើយពួកនាង បាននាំគ្នាទៅធ្វើការបាត់អស់។ ដោយសារតែគាត់មិនចេះបើកភ្លើង និងកង្ហារហើយនៅក្នុងបន្ទប់ផ្ទះជួលនោះ ងងឹតផងក្ដៅស្អុសផងនោះ គាត់ក៏បានបើកទ្វារដើរចេញពីបន្ទប់ផ្ទះជួលខាងលើ ដើម្បីទៅរកងូតទឹកស្រះស្ថិត នៅក្បែរនោះ ប៉ុន្តែមិននឹកស្មានថាក្រោយពេលដើរចេញផុតពីបន្ទប់ទឹកក៏មិនឃើញ ព្រមទាំងវង្វេងផ្លូវ រកផ្ទះជួលដែលកូនស្នាកក់នៅវិញមិនឃើញថែមទៀត។ ខណៈនោះលោកមេភូមិត្រពាំងពោធិ៍ បានដឹកនាំ គាត់ដើររកទៀតនៅតែមិនឃើញដដែល ទើបនាំទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយ ប្រកូកប្រកាសឲ្យកូនស្រីគាត់ទៅទទួលយកគាត់ត្រឡប់ទៅវិញ។

ហេតុការណ៏ចៃដន្យនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសចំណាស់ខាងលើនោះឈ្នោះ ជិន ប៉ន អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រី២នាក់ដែលធ្វើការរោងកាត់ ដេរក្នុងភូមិកើតហេតុខាងលើ និងមានស្រុក កំណើតក្នុងភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយគាត់បានអះអាងប្រាប់នគរបាលថា គាត់មានមានប្រពន្ធឈ្មោះ ក្រាក់ កន អាយុ៥៦ឆ្នាំ និងកូស្រីដែល ធ្វើជាកម្មការិនីរោងចក្រកាត់ដេរ២នាក់ ម្នាក់ឈ្មោះពែល សុខគា អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ពែល កញ្ញា អាយុ១៨ឆ្នាំ ពួកនាងជាកម្មការិនីរោងចក្រកាត់ដេរទាំងអស់គ្នា។

បុរសចំណាស់ខាងលើបានឲ្យដឹងថា ដោយសារតែក្ដីនឹករលឹកពន់ពេក ដល់កូនស្រីជាទីស្រលាញ់ទាំងពីរ នាក់ គាត់បានធ្វើដំណើរចាកចេញពីស្រុកកំណើត មកលេងពួកនាងទាំងពីរនាក់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ហើយបានជួបមុខពួកនាងពេញមួយថ្ងៃ ព្រោះចំថ្ងៃអាទិត្យពួកនាងសម្រាកពីការងារទាំងអស់គ្នា លុះដល់ព្រឹកថ្ងៃច័ន្ច កូនស្រីសំណព្វចិត្តទាំងពីរបាននាំគ្នាចាកចេញទៅធ្វើការបាត់អស់ ដោយបានទុកឲ្យគាត់ នៅចាំបន្ទប់។ ដោយឡែកនៅមុនពេលកើតហេតុ ដោយសារតែបន្ទប់នោះងងឹតពេក គាត់អត់ចេះបើកភ្លើង និងកង្ហារ ម្យ៉ាងក្ដៅស្អុសពេក គាត់បានបើកទ្វារដើរចេញរកទឹកស្រះងូតជម្រះខ្លួនប្រាណ ហើយក្រោយពេល ចាកចេញពីបន្ទប់ រកស្រះទឹកមិនឃើញសោះ ក៏ចេះតែដើរៗទៅហើយក៏វង្វេងរកផ្លូវត្រឡប់ទៅកាន់ផ្ទះជួល វិញលែងឃើញតែម្ដង។

លោកមេភូមិត្រពាំងពោធិ៍បាននិយាយថា បុរសចំណាស់ខាងលើ មិនដឹងថាស្នាក់នៅផ្ទះជួលមួណានោះទេ ព្រោះគាត់បានវង្វេងសូម្បីតែជូនគាត់ដើររកក៏មិនឃើញដែរ ទើបលោកនាំទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីសុំឲ្យនគរបាលជួយប្រកូកប្រកាស រកសាច់ញាតិជាពិសេសកូនស្រីរបស់គាត់ទាំងពីរនាក់នោះ ក្រោយពេលនាងចេញពីធ្វើការវិញ ទៅយកឪពុកត្រឡាប់ទៅផ្ទះជួលវិញ។