ហែករបងប៉ងចូលលួចម៉ូតូតែជោគវាសនាមិនល្អត្រូវគេតាមទាន់វៃឡើងទ្រាមខ្លួន

0

Kim Panha:
ភ្នំពេញ….ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលូនចូលកន្លែងផ្ញើរម៉ូតូបម្រុងលួចម៉ូតូ តែត្រូវបានសន្តិសុខឃើញទាន់នាំគ្នាព្រួតចាប់បានហើយវាយម្នាក់មួយដៃយយជើង ទាន់ខ្លួនរួចទើបប្រគាល់អោយសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទិ២៤ខែមករាឆ្នាំ២០១៧នៅចំណុចផ្លូវឌួនងៀប២ ភូមិថ្មីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមការរៀបាប់ពីសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុគឹបានឃើញជនសង្ស័យនេះលូនចូលរបងដែលជាកន្លែងផ្ញើរ របស់សហគ្រាស ឌីន ហាន ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើដើម្បីធ្វើសកម្មភាពលួចម៉ូតូ ខណ:ពេដែលកំពុងធ្វើសកម្មភាពលួចម៉ូតូនោះ សន្តិសុខក៏បានឃើញទាន់ក៏នាំគ្នាដេញចាប់ រួចក៏ស្វាគមន៍ដោយកង្កាប់ដៃនិងជើងតែម្តង បណ្តាលអោយជនរងគ្រោះបែកមុខបែកមាត់គួរអោយអាណិត រួចហើយក៏ប្រគល់អោយសមត្ថកិច្ចតែម្តង។

ក្រោយពីពេលបានប្រគល់អោយសមត្ថកិច្ចបញ្ជូនទៅកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាកាត់ទោសតាមផ្លូវច្បាប់។ បញា