ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​អណត្តិ​ទី​២

​នៅ​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ​២០១៤​ក្នុង​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម​ ​ស៊ុយ ​សែម ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជ​​រដ្ឋាភិបាល​អាណត្តិ​ទី​៣ និង​ជា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ឋាម​ពល បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ អណត្តិ​ទី​២  ។​

ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ​ធនិន អភិបាល​នៃ​គណ​អភិបាល ខេត្ត​ពោធិ៍សាត់​​បាន​មានមតិ​ស្វាគ​ម​ន៏​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ស៊ុយ​សែម​ដែល​បាន​យកចិត្តទុកដាក់​និង​បាន​អញ្ជើញ​ចូលរួម​និង​ផ្តល់​កិត្តិយស​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​អាណត្តិ​ទី​២​ក្នុងថ្ងៃនេះ​។​ឯកឧត្តម​ជា​ម៉ុង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​ក្រសួង​មហាផ្ទៃ​បាន​អាន​ព្រះរាជក្រឹត្យ​ស្តីពី​ការទទួលស្គាល់​សម​សភា​ព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ចំនួន ១៥​រូប ដែល​មាន​ឯកឧត្តម ខូ​យ សុខា ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​


 មានមតិ​សំណេះសំណាល​ឯកឧត្តម​ស៊ុយ​សែម​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ជា​​ទីបំផុត​ក្នុង​ពេល​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត​អណត្តិ​ទី​២​។​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្នុងនាម​ឯកឧត្តម​ផ្ទាល់​ឯកឧត្តម​សូម​អបអរសាទរ​និង​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ពោះ​ឯកឧត្តម​លោកជំទាវ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា ពោធិ៍សាត់​ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ​គឺ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​ផ្តល់​សេចក្តីទុកចិត្ត ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សំរាប់​អាណត្តិ​ទី ២ ដើម្បី​បន្ត​ដឹក​បន្ត​ឲ្យ​ខេត្ត​ពោធិ​​សាត់​ឲ្យមាន​ការរីកចំរើន​លើ​គ្រប់​វិ​សយ័​។​

ឯកឧត្តម​បាន​មាន​ប្រសា​ស​ន៏​ថា​ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​ដែល​បាន​ជាប់ឆ្នោត​ទោះជា​មាន​សមាសភាព​ចម្រុះ​មកពី​គណបក្ស​ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​បើ​តាម​គោល​ការណ៏ច្បាប់​ក្រុមប្រឹក្សា​គឺជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទាំងមូល ដូចនេះ​​ក្នុង​ការអនុវត្ត​ការងារ ឯកឧត្តម​លោកជំទាវ ជា​សមាជិក​ក្រុម​ប្រឹក​ក្សា​ត្រូវខិតខំ បំរើ​ផលប្រយោជន៏​​និង​សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ស្មើភាព ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​​អ្វី​ឡើយ ។ ដោយ​ផ្អែក​តាម​របាយ​គា​រណ៏ របស់​ឯកឧត្តម អភិបាលខេត្ត​បាន​ធ្វើ​សេចក្តី​រាយ​ការណ៏​​សំរាប់​អាណត្តិ​ទី​១​របស់​ក្រុមប្រឹក្សា​ខេត្ត​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​និង​កងកំលាំងប្រដាប់អាវុធ ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិសាត់​បាន​រួម​សាមគ្គី​សហការ​រួមគ្នា​យ៉ាង​សកម្ម​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​អភិវឌ្ឍ​ន៏​ខេត្ត​ពោធិ៍សាត់​ឲ្យមាន​ការរីកចំរើន​ឡើង​លើ​គ្រប់​វិស័យ​។​

2 4 5 7