កំពង់ធំ. លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា រដ្ឋាភិបាលមិនមែនមានតែសម្តេចនាយករដ្ឋមន្រ្តីតែម្នាក់ឯង ដែលជាអ្នករ៉ែកលីពន់សែងគ្រប់សព្វបែបយ៉ាងនោះទេ គឺយើងទាំងអស់គ្នាក្នុងជួរមន្រ្តីរាជការ ជារដ្ឋាភិបាល ត្រូវជួយគ្នាកសាងអំពើល្អជាមួយប្រជាពលរដ្ឋ យកចិត្តទុកដាក់ការទប់ស្កាត់បង្ក្រាបបទល្មើសការជួញដូរ និងចែកចាយគ្រឿងញៀន ជាពិសេសគឺបទល្មើសជលផល ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងពិធី ប្រជុំសន្និបាតបូកសរុបប្រចាំឆ្នាំ២០១៦
ក្រោមអធិបតីភាព លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស. ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការជុំវិញខេត្តចូលរួម នៅសាលាខេត្តកំពងធំ នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នំា២០១៧ ត្រូវបានចាត់ធ្វើឡើងស្របតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ បានបើកឳកាសឲ្យថ្នាក់ដឹកនាំខេត្ត ឃុំ សង្កាត់ និងមន្ទីរអង្គភាពកងកម្លាំង ចូលរួមពិភាគក្សាផ្លាស់ប្តូរយោបល់ ដើម្បីកំណត់វាយតំលៃ ជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងលើកម្ពស់ប្រសិទ្ធភាពក្នុងការងារសាធារណៈ នៅក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ចាប់ពីពេលនេះត្រូវ តាមបណ្តាមន្ទីរអង្គភាពទាំងអស់ ត្រូវតែទម្លាប់គោរពទង់ជាតិនៅមន្ទីររបស់ខ្លួន រៀងរាល់ថ្ងៃច័ន្ទ ហើយសម្រាប់ការគោរពវិន័យនៃសេចក្តីថ្លៃថ្នូរ ត្រូវមាន ការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យជាមន្រ្តីរាជការ ជាពិសេសពេលចូលរួមប្រជុំម្តងៗ ហើយទិសដៅការងារសម្រាប់ឆ្នាំ២០១៧ ត្រូវចូលរួមទប់ស្កាត់ បទល្មើសព្រៃឈើ , បទល្មើសគ្រឿងញៀន, បទល្មើសជលផល, បញ្ហាគ្រឿងញៀន ,បញ្ហាចរាចរណ៍, ការផ្តល់សេវាសារធារណៈ, បញ្ហាអគ្គិសនីយ៍ ,បញ្ហាទឹកស្អាត ។
លោកជំទាវ ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះការយកចិត្ត ទុកដាក់ របស់មន្រ្តីរាជការ កងម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កា ទប់ស្កាត់បទល្មើសផ្សេងៗ និងធានាសុវត្តិភាពរបស់ប្រជាពលរដ្ឋ លោកជំទាវបានមានប្រសាសន៍ សង្កត់ធ្ងន់ចំនួន៥ចំនុច ទី១មន្ទីរកសិកម្ម ដែលមានសេនាទោយោគ្រប់ផ្នែកដើម្បីជួយលើការអប់រំដល់ប្រជាពលរដ្ឋ ឲ្យចេះដំាដំណាំបន្លែបង្កការ បង្ករបង្កើនផល
នៅផ្ទះរបស់គាត់ ដើម្បីកាត់ បន្ថយការចំណាយ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាងទី២ មន្ទីរសូរិយោដី និងអាជ្ញាធរ ត្រូវយក ចិត្តទុកដាក់ ការសាងសង់សំណង់អានាធិបតេយ្យ ដែលបណ្តាលឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងត្រូវដោះស្រាយ ឲ្យរួចរាលជាដំបូង កុំទុកឲ្យត្រសរថ្នហើយបានមានវិធានការទប់ស្កាត់ ទី៣ បញ្ហាគ្រឿងញៀនគឺជាវិប័ត្តិដ៏ធំធេងរបស់ប្រទេសជាតិ គណៈពេលដែលគ្រឿងញៀនបានរីករាលដាលដល់ស្រទាប់យុវ័យ និងតាមជនបទ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ឋខួរក្បាលត្រូវបានបំផ្លាញ ហើយមិនអាចនិយាយគ្នាស្តាប់បាននោះទេ ដូច្នេះគឺតម្រូវការឲ្យមានកន្លែងស្តានិតិសម្បទា ចៀសវាងបង្ករវនាសកម្មក្នុងសង្គមហើយទើបនឹងបង្រ្កាប ទី៤ គឺបញ្ហាបទល្មើសនេសាទ កំពុងតែរីករាលដាល់ពេញផ្ទៃ ទឹក នៅក្នុងបឹងទន្លេសាប នៃខេត្តកំពង់ធំ ដែលភាគច្រើនជារបស់ឈ្មួញ ចំណែកប្រជាពលរដ្ឋក្រីក្រនាំគ្នាកាប់ បង្រ្កាប តែអាឈ្នួញធំមិនបង្រ្កាប ដូចច្នេះសមត្ថកិច្ចជលផលត្រូវធ្វើអ្វីឲ្យវាមានភាពយុត្តិធម៌។
ទី៥ អាជ្ញាធរមេឃុំ និងចៅសង្កាត់ មេភូមិ សូមកុំចាញ់បោកក្រុមហ៊ុនហិរ័ញ្ញវត្ថុឯកជនមួយចំនួន មេឃុំមិនមែនជាអ្នកដើរទារលុយឲ្យក្រុមហ៊ុនដោយសារតែភាគរយបន្តិចបន្តួចនោះទេ គឺត្រូវឈរខាងប្រជាពលរដ្ឋទាំងស្រុង និងអប់រំសួរនាំនូវការខ្ចីលុយរបស់ក្រុមហ៊ុន ដោយពឹងផ្អែកទៅលើចំណូល មុខរបររបស់ប្រជាពលរដ្ឋ ។ ដោយ ប៊ុន រដ្ឋា




































