លោកអភិបាលខេត្តកំពង់ស្ពឺ÷មន្រ្តីរាជការ កម្លាំងប្រដាប់វុធប្រឹងប្រែងទូទាំងខេត្តបន្ថែមលើការងារសន្តិសុខ សុវត្តិភាពជូនពលរដ្ឋ ឲ្យបានខ្លាំងក្លាជាងនេៈពីរឿង ភូមិ ឃុំមានសុវត្តិភាព

0

Mon samat:
កំពង់ស្ពឺ÷សាលាខេត្តកំពង់ស្ពឺធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងលើ ទិសដៅការងារឆ្នាំ២០១៧ ក្រោមអបតីភាពលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង មេបញ្ជការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល ក្រុង-ស្រុក ប្រធានមន្ទីរប្រម៉ាណជិត៣០០នាក់ ។ លោក វ៉ី សំណាង អភិបាលខេត្តក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧នោះថា ចាំបាច់ណាស់ចំពោះកត្តាសន្តិសុខ សុវត្តិភាពគឺជាមូលដ្ឋានគ្រិៈចម្បងសម្រាប់ធ្វើឲ្យពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយភាពសុខដុមរម្យនា និងមានភាពហ្នឹងនក្នុងចិត្ត ដើម្បីប្រកបរបរចញ្ចឹមជីវិត ។
លោកអភិបាលខេត្តបន្តថា មន្រ្តីរាជការទាំងដែលមានតួនាទីជាអ្នកអនុវត្តច្បាប់ត្រូវដឹងថានេះជាឆ្នាំទី៧ហើយ ដែលយើងគិតដល់នៃអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ហើយយើងទាំងអស់គ្នាបានប្រឹងប្រែងគៀងគរឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៏ភូមិ,ឃុំ ទទួលបានសន្តិសុខ សុវត្តិភាព នៅគ្រប់ច្រកល្ហកទូទាំងខេត្ត ។ដោយសារតែបញ្ហានេះហើយអាជ្ញាធរខេត្តបានដាក់ចេញនៅការប្រឡងប្រណាំង ដើម្បីឲ្យចលនានេះផុលផុសមានការចូលរួមឲ្យសកម្មថែមទៀម និងផ្តល់ការលើកទឹកចិត្តដល់អង្គភាពណា ឬបុគ្គលណាដែលបានចូលរួមក្នុងបុព្ធហេតុរក្សាការពារ សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ធ្វើឲ្យពលរដ្ឋបានរស់នៅក្នុងភាពកក់ក្តៅបំរើឲ្យជីវភាពរស់របស់ពួកគាត់ ។