ភ្នំពេញ. ស្រីជើងខ្លាំងផ្កាប់មុខ ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថសម្តេចនាយករដ្ឋមន្រ្តី ត្រូវបានឃាត់ខ្លួន កុំនឹកស្មានថា គេរកមិនឃើញ ភ្លេចខ្លួន ត្រូវមានទោស ដូចពាក្សលោកថា ជុងមិនភ្លេចកុកទេនមានតែកុកទេដែលភ្លេចជង់នុះ ។ ក្មួយស្រីនៅក្មេងវ័យណាស់ សូមសរសើរដល់សមត្ថកិច្ចរបស់កម្ពុជាដែលបានខិតខំស្រាវជ្រាវស្វែងរកស្រីជើងខ្លាំងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះ Account Kim Bopha ដែលបានប្រមាថអាយុជីវិតប្រមុខដឹកនាំប្រទេស ។
កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ
បានធ្វើការឃាត់ខ្លួនស្រ្តីវ័យក្មេង ដែលបានបង្ហោះរូបភាព ប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅក្រសួងមហាផ្ទៃ។ ការចាប់ឃាត់ខ្លួនយកទៅសួរនាំនេះ ធ្វើឡើងនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ៨ៈ៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា
កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកបក្ខពួក ៤-៥នាក់ទៀត ៕ ៕



































