ខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧នៅភោជនីយដ្ឋានជំនោសែសិន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រារព្វធ្វើពិធីចែកអំណោយរួមមាន រថយន្ត១គ្រឿងមានតំលៃ១៥.០០០ដុល្លា ម៉ូតូ៣គ្រឿង មានតំលៃ៧.០០ដុល្លា កង់ចំនួន១០គ្រឿង មានដំលៃ៥០០ ម៉ាសីុសីុនថតមានតំលៃ១.៥០០ដុល្លា ១គ្រឿង អាយផេត១គ្រឿងមានតំលៃ៨៩០ដុល្លា វ៉ែនតា មានតំលៃ៣០ដុល្លាសរុបជាទឹកប្រាក់ ២៥.៥២០ដុល្លា ចែកជូនដល់ ក្រុម
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យមានរថយ្ត១គ្រឿង មន្ត្រីសាលាខេត្តមានជីវភាពខ្វះខាតក្នុងការធ្វើដំណើរមានម៉ូតូ៣គ្រឿង និង យុវជនសហភាពសហព័ន្ធយុវជនកន្ពុជាដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចក្នុងសង្គមបានល្អកន្លងមក១គ្រឿង និងសិស្សក្រីក្រមកពីវិទ្យាល័យកកោះកង់ចំនួន៧គ្រឿង និងសិស្សក្រីក្រវិទ្យាល័យសែសិនចំនួន៣គ្រឿង ម៉ាសីុនថតជូនដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ១គ្រឿង និង អាយផេនជូនដល់មន្ត្រីសាលាខេត្ត១គ្រឿង វ៉ែនតាជូនដល់សិស្សម្ញូបដែលចំណាយអស់ថវិការទិញសម្ភារៈទាំងអស់នោះគឺឋវិការផ្ទាល់ខ្លួនរបស់លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវសុងផល្លីនជាភរិយារបស់លោកអភិបាលខេត្តផ្ទាល់។
ៀ ក្នុងចែកអំណោយនោះលោកសួនបវរបានមានប្រសាន៍ថាដោយសារតែលោកបានមើលឃើញកន្លងមកក្រុមសហភាពសហព័ន្ធយុវជនមក្ពុជាពេលដែលចុះបំពេញភារកិច្ចជួយដល់សង្គមម្តងៗឃើញថាការខ្វះមធ្យោបាយក្នុងការធ្វើដំណើរជិតឆ្ងាយយ៉ាងខ្លាំងទើបលោកអភិបាលខេត្តទិញរថយន្ត១គ្រឿងជូនទុកសម្រួលបំពេញការងារបន្ត ចំណែកមន្ត្រីសាលាខេត្ត៣នាក់ដែលមានជីវភាពខ្វះខាតកន្លងបានគ្មានម៉ូតូជិះមកការទទួលម៉ូតូ៣គ្រឿង១មានឈ្មោះចៀជៀន ២លោកហុងម៉េង លោកម៉ែសុខុម និង៤ឈ្មោះហ៊ុនសុហេងជាយុវជនឆ្នើមក្នុងការងារបំរើសង្គម ។លោកសួនបវរបានបញ្ជាក់ទៀតថាបើ
ទោះជាបងប្អូនមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយសូមបងប្អូនទាំងអស់ត្រូវតែខិតខំថែរក្សាខ្លួនជាមនុស្សល្អពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀន។លោកអភិបាលបានបញ្ជាក់ទៀតថា ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជាសមិនផុតឡើុយប៉ុន្តែមនុស្សយើងឲ្យតែមានជីវិតរស់នៅទុកជាមានជីវិតថ្លៃថ្លាណាស់ទៅហើយដូច្នេះត្រូវបន្តកសាងអំពើល្អៗជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសីុសងជាដើមយើងមានជីវភាពក្រីក្រប៉ុណ្ណឹងវាមិនដូចជំនាន់ប៉ុលពតនោះឡើយ។ហេតុនេះយើងសព្វ ថ្ងៃក្រយ៉ាងណាក៏នៅមានរដ្ឋាភិបាលនិងមានអាជ្ញាធរចាំជួយប្រជាពលរដ្ឋក្រីក្រទាំងអស់នោះជានិច្ច។លោកសួនបវរបានបញ្ជាក់ទៀតថាក្នុងនាមលោកអភិបាលខេត្តបន្ទាយមានជ័យលោកតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវ៉ាទ យកអំណោយចុះទៅចែកជូនដល់ប្រជាពលរដ្ឋណានៅតាមមូលដ្ឋានក្រីក្រពិតប្រាកដនោះមិនដែលខានឡើយកន្លងមកឲ្យតែ មេភូមិ មេឃុំ រាយការណ៍មកលោកៗនិងនាំយកអំណោយទៅចែកជូនដល់ផ្ទះជនក្រីក្រទាំងអស់តែម្តងមិនប្រកាន់និន្នាការនយោបាយបក្សនេះបក្សនោះឡើយ។ក្នុងនោះដែរក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ មន្ត្រីសាលាខេត្ត សិស្សក្រីក្រ បានធ្វើការថ្លែងអំគុណយ៉ាងខ្លាំងដល់លោកអភិបាលខេត្តនិងលោកស្រីសុងផល្លីនដែលមានចិត្តជ្រះថ្លាបានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនទិញទាំងរថយន្ត ម៉ូតូ កង់ ជូនដល់ពួកគាត់នេះសបញ្ជាក់ឲ្យឃើញថាលោកអភិបាលខេត្តពិតជាមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនិងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ដល់មន្ត្រីក្រោមឱវ៉ាទនិងអ្នកក្រីក្រដែលជាកូនចៅរបស់លោកកន្លងមកទៀតផង៕



































