scopy ហក់ត្របាក់ សង់ឌ្រីម ស្លាប់មួយរបួសធ្ងន់មួយ

0

បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៧ នៅមុខសាលាករុកោសល្យខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងមូ៉ូតូscopyជាមួយម៉ូតូសង់ឌ្រីមហើយបានសម្លាប់យុវជនម្នាក់ភ្លាមៗនៅនឹងកន្លែង។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូស្គុពីពណ៌ក្រហមមួយគ្រឿងបានបោះពួយយ៉ាងលឿនពីជើងទៅត្បូងដោយជែងជាមួយរថយន្តធំហើយបានបុកជាមួយម៉ូតូសង់ឌ្រីមដែលបើកបរច្រាស់ទិសគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរទាំងពីរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួសធ្ងន់។
លោក សួន នីប៉ូ នាយផ្នែកចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ ដួង សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅក្នុងភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណជាអ្នកបើកបរម៉ូតូស្គុពីរីឯអ្នករបួសមានឈ្មោះ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិ-សង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានសន្និដ្ឋានពីគ្រោះថ្នាក់ចរាចរនេះថាគឺបណ្តាលមកពីបើកបរខ្វះការប្រុងប្រយត្ន័និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយពិសេសមិនពាក់មួកសុវត្ថិភាព។ក្រោយការវាស់វែងវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានដឹកយកមករក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។