(ព្រៃវែង)៖ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងមួយដែលបង្កដោយរថយន្តកុងទីន័របើកក្នុងល្បឿនលឿនហើយស្របពេលមកដល់រង្វង់មូលផងនោះបានបួងចង្កូតបណ្ដាលឲ្យក្រឡាប់បះជើងសង្កត់រថយន្តកាមរីហេីមចតចាំម៉ូយសំណាងល្អអ្នកអង្គុយក្នុងរថយន្តកាមរី2នាក់គ្មានគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 3និង45នាទីរសៀលថ្ងៃទី 26 01 2017 លើកំណាត់ផ្លូវជាតិលេខ1ត្រង់ចំណុចរង្វង់មូលជិតគល់ស្ពាន
អ្នកលឿង ស្ថិតនៅភូមិ1 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ
រថយន្តកុងទីន័រ ដឹកអង្ក ក្បាលព័ណស ទូរ ព័ណខៀវដឹកអង្ករ ពាក់ស្លាកលេខ ភ្នំពេញ3D 7487 បើកបរក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញតាមផ្លូវ
ជាតិលេខ11វង់ឡើងរង្វង់មូលគល់ស្ពានអ្នកលឿងក្នុងល្បឿនលឿនគួរសមពេលមកដល់ចំណុចកើតហេតុតៃកុងរថយន្តក៏បានបួងចង្កូតកាច់តាមរង្វង់មូលបណ្ដាលឲ្យ ក្រឡាប់បះជេីងកណ្តាលថ្នលហេីយសង្កត់ ប៉ះគូទរថយន្តតាស៊ី កាមម៉ារី ព័ណស្លែពាក់ស្លាកលេខភ្នំពេញ2C8884ដែលចតស្ងៀមរង់ចាំហៅម៉ូយដឹកនាក់ដំណើរធ្វើឲ្យមនុស្សនៅក្នុង
រថយន្តចំនួន2នាក់ភ័យស្ទើគាំងបេះដូងនិងខូចខាតប៉ែកខាងក្រោយនៃរថយន្តកាមម៉ារីនោះ ឯរថយន្តកុងទីន័រ ខូចខាតស្ទើទាំងស្រុងខណៈរមួលតួនិងទូរនិងខូចផ្លូវកៅស៊ូប្រហែល5mខណៈមន្ត្រីជុំនាញលើកឡើងថា ខាងក្រសួងសាធារណៈការនិងដឹកជញ្ជូនបានចុះមកពិនិត្យរាល់ការខូចខាតខាងលើនេះ ប្រភពបន្តថា នៅក្រោយពេលកើតហេតុតៃកុងរថយន្តកាមម៉ារីបានហក់ទៅចាប់តៃកុង
រថយន្តកុងទីន័រជាប់និងបានប្រគល់ឲ្យសមត្ថកិច្ចលោក សេង ពន្លក អធិការស្រុកពាមរក៍ បានឲ្យដឹងថា ករណីនេះមិនបណ្ដាលឲ្យរងគ្រោះដល់អាយុជីវិតមនុស្សឡើយគឺគ្រាន់តែខូចខាតទ្រព្យសម្បត្តិបុគ្គលនិងសម្បត្តិសាធារណៈដូចជាផ្លូវ រថយន្ត
ហើយតៃកុងរថយន្តខាងលើត្រូវបានឃាត់ខ្លួនមានមាន ឈ្មោះ ប៉ាតបុត្រា ភេទប្រុសអាយុ27ឆ្នាំមានទីលំនៅ ភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានបើករថយន្តកុងទីន័ររបស់ក្រុមMSCបណ្ដាលឲ្យក្រឡាប់បែបនេះមូលហេតុគឺមកពីតៃកុងបើកបរខ្វះការប្រុងប្រយត្ន័
នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅសម្រួលចរាចរណ៍ និងធ្វើការវាស់វែងម្រម៉ូលវត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគបានស្រុកដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី៕វិចិត្រ



































