គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់០១នាក់

0

​​ (ខេត្តកណ្តាល): កាលពីថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០១៧ កើតហេតុ​ វេលាម៉ោង២៣h៣០នាទី ស្ថិតនៅចំណុចមុខផ្ទះតាកន លើផ្លូវជាតិលេខ៣៨០ ស្ថិតនៅក្នុងភូមិខ្សាច់ ឃុំអរិយ្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល។

ជនរងគ្រោះ០២នាក់​​​ដែលរងរបួលធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ១.ឈ្មោះ​វង្ស នីសេង ​ភេទស្រី អាយុ ៥៦ ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ ឃំុអរិយ្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល ៕
២.ឈ្មោះចិន សុភិនបញ្ញា ភេទស្រី អាយុ៣ឆ្នាំ៥ខែនៅក្នុង​បន្ទុករងរបួសស្រាល ។
-ជនដែលបង្កហេតុ ឈ្មោះ​ឌុយ សាម៉ាឌី ​ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្ដាល រងរបួសរលាត់ដាច់ប្រអប់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាកSuzuki Smash ផលិតឆ្នាំ​២០០៨ ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខភ្នំពេញ -1AA-7077 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា:
នៅថ្ងៃខែឆ្នាំ និងម៉ោងកើតហេតុខាងលើជនបង្កហេតុឈ្មោះ​ឌុយ សាម៉ាឌី បានចេញពីកន្លែងផ្ទះផឹកស៊ីឈ្មោះវី ភូមិពោធិ៍ធំ គោលបំណងមកផ្ទះនៅភូមិអរិយក្សត្រ ដោយជិះម៉ូតូម៉ាក Suzuki Smach ពណ៌ក្រហមខ្មៅ លុះមកដល់ចំណុចមុខផ្ទះឈ្មោះកន បានបុកជនរងគ្រោះឈ្មោះវង្ស នីសេង ដែលកំពុង តែដើរខាងស្ដាំរបស់ខ្លួន ក៏ដួលនៅកន្លែងកើតហេតុ បន្ទាប់មកក្រុមគ្រួសារ ជនរងគ្រោះបានបញ្ចូន ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត​ ហើយបានស្លាប់នៅមន្ទីរពេទ្យ​ ចំណែក ជនបង្កខាងលើ និងវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ និងប៉ុស្ដិ៍ បានឃាត់ខ្លួន។
-តាមការសន្និដ្ឋានរបស់សមត្ថកិច្ច​ ជនបង្កហេតុឈ្មោះ​ឌុយ សាម៉ាឌី បើកបរក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្នមកបុកជនរងគ្រោះរហូតដល់ស្លាប់។