កំពង់ធំៈ ដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗនៅក្នុងអង្គភាព ត្រូវចាំបាច់ផ្តល់ឳកាសបើកជាចំហរ ឲ្យកងយោធពល ខេមរភូមិន្ទ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជេញមតិយោបល់ និងបញ្ហាមួយចំនួនដែលបានបង្កប់នៅក្នុងចិត្ត ដើម្បីរកវិធានការកែសម្រួលជូន ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុង ពិធីវេទិការសាធារណក្នុងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ពិធីសំណេះសំណាលនេះ ត្រូវបានចូលរួមពីសំណាក់ យោធិនចំណុះបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំចំនួន១១៦ នាក់មកពីតាមបណ្តាវរសេនាតូច និងផ្នែកសឹករងស្រុកក្រុង ចូលរួមក្នុងវេទិការសាធារណៈ ប្រចាំខែមករាឆ្នាំ២០១៧ត្រូវបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃ៣០ ខែមករា ឆ្នាំ ២០១៧។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យ
យោធិនលើកឡើងសម្តែងមតិពីការលំបាក ការងាយស្រួល និងកង្វល់ផ្សេងៗ ឬមានចម្ងល់ណាមួយ ដែលបងប្អូនមិនទាន់បានដឹង និងមិនទាន់បានដោះស្រាយ និងត្រូវបានដោះស្រាយបញ្ហាផ្សេងៗតាមការផ្តល់មតិយោបល់ របស់ យោធិន ស្របតាមចម្ងល់នានារបស់កងយោធពលខេមរភូមិ ចំណុះឲ្យ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្សព្វផ្សាយស្តីពីលក្ខន្តិកៈ បទបញ្ជានិងវិន័យសេចក្តីថ្លៃថ្នូរទូទៅរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីចូលរួមសកម្មភាពក្រោមការដឹកនាំរបស់ឯកឧត្តម ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងគណបញ្ជាការឯកភាពខេត្តកំពង់ធំ ក្នុងការទប់ស្កាត់និងការពារ បង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ បទល្មើសគ្រឿងញៀន និងការចូលរួមក្នុងការអនុវត្តន៏គោលនយោបាយភូមិ ឃុំ សុវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ឋិភាព ។
ដោយ ប៊ុន រដ្ឋា




































