ខេត្តកោះកុង៖ ពលរដ្ឋជិត2000គ្រួសារក្នុងឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង បានធ្វើការអំពាវនាវ ដល់អាជ្ញាធរស្រុក និងខេត្ត មេត្តាចុះជួយជួសជុល និង ដាក់លូ ចំនួន៤កន្លែង នៅក្នុងភូមិ ចំលងគោ ឃុំ ថ្មស ដើម្បី ងាយស្រួល អោយប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍។
គេឃើញក្រោយ ពេលផ្លូវនេះ ដែលបានសាងសង់រួច ត្រូវបានបាក់ទៅវិញ ដោយមិនមាន ការជួសជុលនោះឡើយ។
ក្រោយមក បែរជាក្រុមឈ្មួញ មកធ្វើជាលក្ខណៈ ស្ពានឈើ សម្រាប់ប្រមូលលុយ ជាប្រព័ន្ធយ៉ាងស្ងាត់ ៗ
អស់រយះពេលជាង០២ ឆ្នាំមកហើយ។ ប្រជាពលរដ្ឋបានអោយដឹងថា ក្នុងការធ្វើចរាចរណ៍ឆ្លង កាត់ស្ពាននេះម៉ូតូ០១ គ្រឿងត្រូវបង់ ប្រាក់
ចំនួន១០០០រៀល ក្នុងមួយកន្លែង មានស្ពាន៤កន្លែង ដែលពួកគាត់ ត្រូវចំណាយ៤០០០រៀល បើទៅមកត្រូវចំណាយ ៨០០០រៀល។ 
រីឯ រថយន្តតួរីសឬសាំយ៉ុង ដឹកទំនិញត្រូវបង់ លុយចំនួន២០០០រៀល ក្នុងមួយកន្លែង ប្រជពលរដ្ឋបានអោយដឹងថា មានស្ពានចំនួន៤កន្លែង ទំរាំឆ្លងផ្លូវនេះរួច ពួកគាត់ ត្រូវចំណាយលុយ៨០០០ រៀល បើទៅ មក ត្រូវចំណាយលុយ១៦០០០រៀល។តើអាជ្ញាធរ ស្រុកនិងខេត្ត បានដឹងរឿងនេះដែរឬទេ ។
ប្រជាពលរដ្ឋ សូមអំពាវនាវដល់ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯក ឧត្តម ស៊ុនចាន់ថុល ជួយអន្តរាគមន៍ផង ព្រោះការសាងសង់ស្ពានឈើ យកលុយ អស់រយះពេល ជាង០២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋគាត់ នាំគ្នាឆ្ងល់ថា តើមន្ទីរសាធារណការខេត្ត បានដឹងទេ ឫមួយដឹងហើយបែជាធ្វើមិនដឹងហើយ ដេកសម្ងំរងចាំទទួលផល ប្រយោជន៍ដែរ។




































