រម្មណីយដ្ឋានធម្មជាតិអូរស៉ិលែរ៍ មានភ្ញៀវទេសចរណ៍មកកំសាន្តផ្លូកទឹកផ្លូកដីក្នុងឳកាសបុណ្យចូលឆ្នាំចិន

0

ខេត្តរតនគិរី៖ រម្មណីយ ដ្ឋានធម្មជាតិអូរស៉ិលែរ៍ ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ជារម្មណីយដ្ឋានមានទេសភាពត្រជាក់ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្វីត្បិតផ្លូវធ្វើដំណើរទៅមានការលំបាកបន្តិចមែន ដោយសារដីហ៊ុយ(ផ្លូវក្រាលក្រួសក្រហម)ប៉ុន្តែអ្នកដែលបានទៅដល់ហើយ គឺប្រាកដជាមានអារម្មណ៍ថាមិនអាចបំភ្លេចបាននោះឡើយ។ ទឹកត្រជាក់ធម្មជាតិខៀវស្រងាត់ហៅថាទឹកធ្លាក់៧ជាន់ហូរធ្លាក់ដូចកាំជណ្តើរគួរឲ្យគយគន់។រម្មណីយដ្ឋានជ្រលងបុព្វតាដែលចេញពីទីរួមខេត្តរតនគិរីផ្លូវបំបែកពីរម្មណីយដ្ឋានបឹងយក្សឡោមមានចំងាយ១៩គីឡូម៉ែត្រទៅដល់រម្មណីយដ្ឋានអូរស៉ិនលែរ៍នេះតែម្តង។
ស្ថានភាពទេសចរចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧រម្មណីយដ្ឋានចំនួនពីរក្មុងខេត្តរតនគិរីទទួលបានអ្នកទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំចិន ខណ:តួរលេខអ្នកទេសចរកំសាន្តនៅតំបន់រម្មណីយដ្ឋានផ្សេងៗក្នុងខេត្តមួយនេះមិនសូវមានអ្នកមកកំសាន្តច្រើនដូចឆ្នាំកន្លងទៅ។

មន្ត្រីទេសចរប្រចាំខេត្តរតនគិរីរំពឹងថា៖ ចំនួនអ្នកទេសចរមកកំសាន្តនៅឆ្នាំនេះមិនតិចជាងឆ្នាំមុននោះឡើយ។ ដោយសារសន្តិសុខសណ្តាប់ធ្នាប់រៀបរយល្អ។មន្ត្រីទេសចរខេត្តរតនគិរីមានមោទនភាពខណ: អ្នកទេសចរច្រើនមកកំសាន្តក្នុងខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្មាំនេះ។ផ្ទះសំណាក់ សណ្ធាគារមានភ្ញៀវចូលមកស្នាក់នៅច្រើនខុសធម្មតា។ចំណែកភោជណីដ្ឋាននឹងកន្លែងកំសាន្តនានា។

លោក ម៉ុក កៀង ប្រធានសហគមន៍រម្មណីយដ្ឋានអូរស៉ិនលែរ៍ អ្នកយកព័ត៌មានដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៣ថ្ងៃកន្លងមកនេះកំណើនភ្ញៀវទេសចរជាតិអន្តរជាតិដែលចូលមកទស្សនាកំសាន្តនៅរម្មណីយដ្ឋានអូរស៉ិនលែរ៍ទាំងប្រុសទាំងស្រីសរុបចំនួន២០៣៩នាក់ ហើយមធ្យោបាយរថយន្តចំនួន២៦៤គ្រឿង ម៉ូតូ៣១២គ្រឿង។

លោកបន្តថា៖ ចំណតរថយន្ត ១គ្រឿងតម្លៃ៥០០០រៀល ចំណតម៉ូតូ១គ្រឿងតម្លៃ២០០០រៀល សរុបទាំង៣ថ្ងៃចំណូលគិតជាមធ្យមស្មើរ.២៨៤៤០០០រៀល ក្នុងនោះគិតតូបអាជីវករលក់ដូរចំនួន៩តូបផងដែរ ៕ដោយ: យក្ខឡោម