ដំណឹងល្អ ! ឯកឧត្ដម​ ស៊ុន ចាន់ថុល ៖ « ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ​ពេល​ទិញ​ឡាន​ ឬ ម៉ូតូ​ថ្មី ប្រជាពលរដ្ឋ​លែង​ត្រូវការមក​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​ផ្លាក​លេខ ធ្វើ​ប័ណ្ណ​​សម្គាល់​យានជំនិះ​ទៀត​ហើយ ! »

0

ភ្នំពេញ៖ ឯកឧត្ដម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបានថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ចុះ​បញ្ជី​យាន​ជំនិះ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​​ថា ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ នៅ​ពេល​ទិញ​ឡាន​ ម៉ូតូ​ថ្មី ប្រជាពលរដ្ឋ​លែង​ត្រូវការមក​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​ផ្លាក​លេខ ធ្វើ​ប័ណ្ណ​​សម្គាល់​យានជំនិះ​ទៀត​ហើយ​។ ឯកឧត្តមបន្ត​ថា៖ ព្រោះគ្រប់​ហាង​លក់​ម៉ូតូ​ទាំង​អស់ គាត់​បង់​លុយ​ជំនួស​ ប្រជាពលរដ្ឋគ្រាន់តែចំណាយថ្លៃសេវាថែមបន្ដិចជាការស្រេច។ ជាឧទាហរណ៍៖ ​ម៉ូតូ​តម្លៃ​ ១៥០០ដុល្លារ ថ្លៃ​សេវា ១០​ដុល្លារ ដូចនេះ​ប្រជាពលរដ្ឋ​ចំណាយ​តែ ១៥១០ ដុល្លារ ចប់​​រឿង​ហើយ។ ប្រជាពលរដ្ឋ​លែង​ត្រូវការ​ មក​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ទៀត​ហើយ ដោយសារ​ទិញ​ម៉ូតូ​ មាន​ទៅ​​ចាំ​យក​ផ្លាក​លេខ​នៅ​នាយកដ្ឋាន​ធ្វើ​អី មាន​នៅ​ហាង​ម៉ូតូ​ហើយ ឡាន​ទិញ​ឡាន​ផ្លាក​នៅ​កន្លែង​ឡាន​ហើយ ប័ណ្ណ​សម្គាល់​យានជំនិះ​ចេញ​នៅ​កន្លែង​ហ្នឹង​ហើយ ចឹង​លេង​មក​ហើយ​។ លុះ​ត្រា​មាន​ករណី​ពិសេស​ មាន​បញ្ហា​អី​ទើប​មក​ពិភាក្សា​គ្នា៕