(ខេត្តកណ្តាល): រថយន្ត០១គឿងបើកបុកបង្កោលភ្លើងបណ្តាលឲ្យក្រឡាប់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កើតហេតុវេលាម៉ោង ១៨h០០នាទី ស្ថិតនៅ លេីកំណាត់ផ្លូវ លេខ261 ភូមិ ព្រែកឫស្សឃុំសំបួ
មាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ហេតុការណ៍នេះបង្កឡេីងដោយរថយន្ត០១គ្រឿងម៉ាកស្តារិចពណ៌កណ្ដុរប្រមេះពាក់ផ្លាកលេខភ្នំពេញ 2AG-2250 បើកបរដោយឈ្មោះរ័ត្ន
មុនី ភេទប្រុសអាយុ ៣២ឆ្នាំមានីលំនៅឃុំរការកោងស្រុកមុខកំពូលខេត្តកណ្ដាលដោយមានរួមដំណើរ០១នាក់មិនស្គាល់ឈ្មោះភេទប្រុសធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានទៅបុកបង្កោលភ្លើងនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ដល់អ្នកបើកបររថយន្ត ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរ ពេទ្យភ្នំពេញ។ 
ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីអ្នកបើកបររថយន្តស្រវិង។



































